កីឡា
ស្វាយរៀងខាប់ លើកទី៧ ចាប់ផ្តើមចុងសប្តាហ៍នេះមាន៦គូ
ការប្រកួតបាល់ទាត់ពានរង្វាន់ខាប់ លើកទី៨ ឆ្នាំ២០២៥ នឹងចាប់ផ្តើមដំណើរការប្រកួតនាចុងសប្តាហ៍នេះហើយដោយមាន៦គូប្រកួតនៅទីលានវិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ ចាប់ពីម៉ោង៨ព្រឹកទៅ។
គូបើកវេលាម៉ោង៨ព្រឹក នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាការជួបគ្នារវាងក្រុម កាំភ្លើងធំ ប៉ះ ក្រុមភូមិហ៊ីង និងវេលាម៉ោង១:៣០នាទី រសៀល ក្រុម Team យើង ប៉ះ ក្រុម ភូមិកណ្តាលខាងលិខ និងវេលាម៉ោង៣:៣០នាទីរសៀល ក្រុម គោព្រៃភូមិស្វាយធំ ប៉ះ ក្រុម ព្រះខន័រាជស្វាយរៀងអាយុ១៨ឆ្នាំ។

នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកួតជាមួយ ក្រុមក្របីព្រៃកោះក្បាន វេលាម៉ោង៨ព្រឹក និងវេលាម៉ោង១:៣០នាទីរសៀលជាការជួបគ្នារវាង ក្រុមឆ្នាបុងបុង និង សសយក ស្រុកកំពង់រោទិ៍ ខណៈគូចុងក្រោយជាការប៉ះគ្នារវាង យុវជនចុងព្រែក និង សសយក ស្រុករមាសហែក វេលាម៉ោង៣:៣០នាទីរៀល។
ក្រុមបាល់ទាត់ចំនួន ៣៣ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ លើក៧ ឆ្នាំ២០២៥។
ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដែលប្រកួតរៀងរាល់ថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ។ ក្នុងមួយថ្ងៃ មានចំនួន ៣ប្រកួត ព្រឹក ១ប្រកួត និងរសៀល ២ប្រកួត។
ក្នុងរូបមន្តបែងចែកពូល គឺបែងចែកជា ៨ពូល ក្នុងនោះ ៧ពូលមាន ៤ក្រុម និង ១ពូលមាន ៥ក្រុម ដោយធ្វើការប្រកួតយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ១៦ក្រុមបន្តទៀត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


