Connect with us

កីឡា

សុំ សាន ទម្លាយ​ការ​ហ្វឹក​ហាត់ដល់​ម៉ោង​២​យប់​រហូត ទើបឈ្នះ​ជើង​ឯក Frenzy Freestyle

បានផុស

នៅ

ការ​ទទួល​បាន​ជ័យលាភី​លេខ​១​​ក្នុង​កម្មវិធី​ប្រកួត​ទេពកោសល្យ​បាល់ទាត់ Frenzy Freestyle លើក​ដំបូង​នៅ​កម្ពុជា​ មិន​​មែន​កើត​ឡើង​ដោយងាយ​ស្រួល​នោះ​​ទេ​សម្រាប់​ សុំ សាន ប៉ុន្តែ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ស្ទើរ​គ្មាន​ពេល​សម្រាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ចប់​ការ​ប្រកួត ​សុំ សាន បាន​ប្រាប់​ថា ៖«កត្តា​ដែល​ផ្តល់​ឲ្យ​ខ្ញុំ​ទទួល​បាន​ជ័យលាភី​លេខ​១គឺ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​មែន និយាយ​រួម​ខ្ញុំ​ខំ​ហ្វឹក​ហាត់​ខ្លាំង​ណាស់។ ខ្ញុំ​បាន​ហ្វឹក​ហាត់​ដល់​ម៉ោង​២​យប់​​រហូត​ក្នុង​ពេល​ជាង​មួយ​អាទិត្យ​មុន​ការ​ប្រកួត»។

ម្ចាស់​ជ័យលាភីលេខ​១​បាន​រៀប​រាប់​ថា ៖«ឆ្លង​កាត់​ការ​ប្រកួតក្នុង​កម្មវិធី Frenzy Freestyle នេះ​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ច្រើន។ នេះ​ជា​​​កម្មវិធី​ប្រកួត​ប្រជែង​​ត្រឹម​ត្រូវ​​លើក​ទី១​នៅ​កម្ពុជា។ កម្មវិធី​នេះ​ល្អ​មែន​ទែន​សម្រាប់​​អ្នក​មាន​ទេពកោសល្យ ជា​ពិសេស​យុវជន​មាន​ជំនាញ Freestyle។ កម្មវិធី​បាន​ផ្តល់​ឲ្យ​ខ្ញុំ​បង្ហាញ​សមត្ថភាព​ដែលខ្ញុំ​បាន​រង់​ចាំ​រយៈ​ពេល​៧​ឆ្នាំ។ ខ្ញុំ​តែង​តែ​គិត​ថា ថ្ងៃ​ណា​មួយ​ វា​នឹង​មាន​នៅ​កម្ពុជា​ ហើយ​ទី​បំផុត​មាន​មែន»។

ប្រសិន​បើ​​មាន​កម្មវិធី​នេះ​​លើក​ក្រោយ​ទៀត រូប​គេ​នឹង​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត។ អ្វី​ដែល​​កាន់​តែ​ពិសេស​ទៀត​នោះ ប្រសិន​បើ​មាន​​ឱកាស រូប​គេ​ក៏​ចង់​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។

ទោះ​បី​ជា​ទទួល​បាន​ជ័យលាភី​លេខ​១ ប៉ុន្តែ​ម្ចាស់​ជ័យលាភី​លេខ​១​​​យល់​ឃើញ​ខ្លួន​ឯងមាន​ចំណុច​ខ្វះ​ខាត​ច្រើន​ទៀត​ដែល​ត្រូវ​ខិត​ខំ​ប្រែង​ហ្វឹក​ហាត់​បន្ថែម​​ដើម្បី​ឲ្យ​សមត្ថភាព​កាន់​តែ​រីក​ចម្រើន និង​មាន​ក្បាច់​​ពិសេស​ច្រើន​សំបូរ​បែប​។

ជា​មួយ​គ្នា​នេះ សុំ​ សាន បាន​ថ្លែង​អំណរ​គុណ​ដល់ឯក​ឧត្តម ឌី​ វិជ្ជា និងក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​ដែល​បាន​បង្កើត​កម្មវិធី​ដ៏​មានសារ​សំខាន់​នេះ​ឡើង ហើយ​ក៏​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​​ដែល​បាន​តាម​គាំ​ទ្រ​តាំង​ពី​ដើម​រហូត​ដល់​ចប់។

ការ​ប្រកួត​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​អស់​រយៈ​ពេល​ជាង​២​ខែ។ សុំ សាន ​បាន​​យក​​ឈ្នះ​​បេក្ខជន នួន វណ្ណា ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជ័យលាភី​លេខ​១​។ ជា​មួយ​គ្នា​នេះ បេក្ខជន ផ្លម ធិញហួយ ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​យក​ឈ្នះ​ លន់ ឆៃយ៉ា។

  • លេខ​១៖ សុំ សាន ទទួល​បាន​មេដាយ​មាស ពាន និង​ប្រាក់​រង្វាន់​២​លាន​រៀល
  • លេខ​២៖ នួន វណ្ណា ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​១​លាន​រៀល
  • លេខ​៣៖ ផ្លម ធិញហួយ  ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់​១​លាន​រៀល
  • លេខ​៤៖ លន់ ឆៃយ៉ា ទទួល​​ប្រាក់​រង្វាន់​១​លាន​រៀល

ត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម