កីឡា
និស្សិតផ្នែកគ្រប់គ្រង ប៉ាល់ ស្រីនីត ឈ្នះមេដាយមាស និងប្ដេជ្ញាចូលរួមអភិរក្សគុនមរតកដូនតា
កីឡាការិនី ប៉ាល់ ស្រីនីត និងជានិស្សិតផ្នែកគ្រប់គ្រង បានឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាប្រយុទ្ធ នៃព្រឹត្តិការណ៍ជ្រើសរើសជើងថ្នាក់ជាតិ ឆ្នាំ២០២៤ ស្របពេលនេះរូបគេប្ដេជ្ញាចិត្តកាន់តែខ្លាំងចូលរួមអភិរក្សមរតកក្បាច់គុនខ្មែរមួយនេះ។

រូបភាពផេកសហព័ន្ធ
និស្សិតផ្នែកគ្រប់គ្រងខាងលើនេះបានឲ្យដឹងថា រូបគេទើបតែហ្វឹកហាត់បានជិតមួយឆ្នាំប៉ុណ្ណោះ និងចូលរួមប្រកួតជើងឯកថ្នាក់ជាតិល្បុក្កតោនេះជាលើកទី១ ។ ដើមចមដែលនាំឲ្យរូបគេបានហ្វឹកហាត់គុនល្បុក្កតោក៏ដោយសារតែនៅឯសកលវិទ្យាល័យជាតិគ្រប់គ្រងមានក្លឹបនៅទីនោះ។

រូបភាពផេកសហព័ន្ធ
បន្ទាប់ពីបានហ្វឹកហាត់រួចមកនិស្សិតឆ្នាំទី២ ខាងលើនេះជាប់ចិត្តស្រឡាញ់ជាខ្លាំង និងបន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីចូលរួមអភិរក្សល្បុក្កតោឲ្យនៅគង់វង្សសំបូរធនធានដើម្បីស្នងពីរៀមច្បង។ មួយវិញទៀតការហ្វឹកហាត់ល្បុក្កតោនេះដើម្បីមានសុខភាពល្អផងដែរ និងធ្វើឲ្យកាយសម្បទា ប្រាជ្ញាស្មារតីរហ័សរហួន ពិសេសគ្រប់គ្រងអារម្មណ៍ ឬស្ថានការណ៍អាក្រក់ផ្សេងៗ។
ប៉ាល់ ស្រីនីត បន្ថែមទៀតថាខ្លួននឹងបន្តហ្វឹកហាត់ក្បាច់គុននេះតទៅមុខទៀត និងព្យាយាមផ្សព្វផ្សាយដល់សាច់ញាតិ ឬដល់ប្រជាជនទូទៅឲ្យបានដឹងសារសំខាន់ និងអត្ថប្រយោជន៍ នៃការហ្វឹកហាត់កីឡាគុនល្បុក្កតោនេះ។

ប៉ាល់ ស្រីនីត ពេលផ្ដួលដៃគូ
បញ្ជាក់ដែរថា កីឡាការិនី ប៉ាល់ ស្រីនីត បានឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៤៣-៤៦គីឡូក្រាមក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសាលការ៉ាតេ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៩ ដល់ ១១ ខែមីនា ២០២៥។ ចំពោះលទ្ធផល នៃការប្រកួតជើងឯកថ្នាក់ជាតិនេះគឺ លេខ១ ក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ មាស៥ សំរឹទ្ធ១, លេខ២ ក្រុមអង្គរមានឬទ្ធិ មាស៣ ប្រាក់២ សំរឹទ្ធ២, លេខ៣ ក្រុមល្បុក្កតោតារាជ មាស៣ សំរឺទ្ធ១ និង ក្រុមសកលវិទ្យាល័យជាតិគ្រប់គ្រង មាស២ សំរឹទ្ធ២៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


