កីឡា
មជ្ឈដ្ឋានប្រដាល់សកល៖ សម្ដែងការអបអរឡើងវិញក្រោយដាក់ឲ្យប្រកួតកីឡាអូឡាំពិកនៅសហរដ្ឋអាមេរិក
មជ្ឈដ្ឋានប្រដាល់សកលជុំវិញពិភពលោក រួមទាំងសហព័ន្ធប្រដាល់កម្ពុជាផងនោះ បានសម្ដែងការត្រេកអរជាខ្លាំងក្រោយប្រភេទកីឡាមួយនេះត្រូវដាក់បញ្ចូលឲ្យប្រកួតឡើងវិញនៅព្រឹត្តិការណ៍កីឡាអូឡាំពិកឯសហរដ្ឋអាមេរិក ឆ្នាំ២០២៨ ខាងមុខនេះ។

លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ការសម្រេចដាក់បញ្ចូលឲ្យប្រដាល់សកលបានប្រកួតឡើងវិញនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ ខាងមុខនេះគឺរឿងសំខាន់សម្រាប់សហព័ន្ធជុំវិញពិភពលោក។
ព្រឹត្តិការណ៍អូឡាំពិកជាការប្រកួតកម្រិតខ្ពស់បំផុត និងជាក្ដីស្រមៃរបស់កីឡាករ កីឡាការិនីគ្រប់រូបចង់ចូលរួមបានប្រកួតប្រជែង ពិសេសការដណ្ដើមមេដាយក្នុងកម្មវិធីនេះជូនប្រទេសជាតិរបស់ខ្លួន។ មួយវិញទៀតការដាក់បញ្ចូលឡើងវិញនេះនឹងមានភាពប្រសើរឡើងវិញតាមរយៈការឧបត្ថម្ភគាំទ្រពីអូឡាំពិកលើការអភិវឌ្ឍន៍វិស័យកីឡាប្រដាល់កាន់តែមានភាពល្បីល្បាញឈានទៅមុខ។

បញ្ជាក់ដែរថា ប្រភេទកីឡាប្រដាល់សកលត្រូវបានដាក់បញ្ចូលឲ្យប្រកួតឡើងនៅនៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឯសហរដ្ឋអាមេរិក ឆ្នាំ២០២៨ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ៕


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


