កីឡា
រកឃើញ៤ ក្រុមត្រូវជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEL ខណៈ Man United ជួប…
ទីបំផុតការប្រកួតក្នុងពានរង្វាន់លំដាប់ទី ២ ប្រចាំទ្វីប អឺរ៉ុប Europa League បានបញ្ចប់ការប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយហើយ ខណៈក្រុមទាំង ៤ ដែលត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញរួចរាល់ដែរ។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់ជាផ្លូវការត្រឹមយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែ មេសានេះ។ ក្នុងនោះសរុបលទ្ធផលគ្រប់គូទាំងអស់ គឺ Bodo/Glimt ឈ្នះ Lazio នៅវគ្គប៉េណាល់ទី ៣-២ បន្ទាប់ពីការប្រកួត ២ ជើងស្មើគ្នា ៣-៣។
រីឯ ៣ គូផ្សេងទៀត គឺ Man United ឈ្នះ Lyon សរុបលទ្ធផលទាំង ២ ជើង ៥-៤, Tottenham Hotspur ឈ្នះ Eintracht Frankfurt ១-០, និង Athletic Club ឈ្នះ Rangers ២-០។
យ៉ាងណាមិញ សម្រាប់គូប្រកួតត្រូវជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានរកឃើញហើយដែរ ដោយ Man United ត្រូវជួបជាមួយ Athletic Club (ជើងទី ១ ថ្ងៃទី ១ ខែ ឧសភា, ជើងទី ២ ថ្ងៃទី ៨ ខែ ឧសភា) និង Spurs ត្រូវជួបជាមួយក្រុម Bodo/Glimt (ជើងទី ១ ថ្ងៃទី ១ ខែ ឧសភា, ជើងទី ២ ថ្ងៃទី ៨ ខែ ឧសភា)៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


