កីឡា
សហព័ន្ធតេក្វាន់ដូ ITF តេស្តជ្រើសរើសថ្នាលដែលលេចធ្លោត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជា
សហព័ន្ធកីឡាតេក្វាន់ដូ ITF បានធ្វើតេស្តសមត្ថភាពកីឡាករ កីឡាការិនីថ្នាល និងឈុតធំមួយចំនួនមកពីបណ្ដាក្លឹបនានាដើម្បីជ្រើសរើសយកកីឡាករលេចធ្លោជាងគេប្រកួតតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជានាចុងខែមិថុនានេះ។

ទិដ្ឋភាពធ្វើតេស្ត
លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នេះសហព័ន្ធបានធ្វើការតេស្តសមត្ថភាពកីឡាករ កីឡាការិនីថ្នាល និងឈុតធំមួយចំនួនដែលចូលរួមពីបណ្ដាក្លឹបនានាមានទាំងរាជធានី-ខេត្តផងដែរ។
ការធ្វើតេស្តនេះចាប់ពីអាយុ ១០-១២, ១៣-១៥, ១៦-១៧, ១៨-៣៤។ ជាមួយគ្នានោះដែរការធ្វើតេស្តនេះលើវិញ្ញាសាមេគុន វិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាបច្ចេកទេសផងដែរ។ ចំនួនសិស្សៗដែលបានមកធ្វើតេស្តនេះមានប្រហែល ៨០នាក់ឯណោះ។

ទិដ្ឋភាពធ្វើតេស្ត
លោក កែវ រ៉េមី ធ្លាប់បានលើកឡើងថា ការប្រកួតដែលកម្ពុជាជាម្ចាស់ផ្ទះនេះនឹងដាក់បញ្ចូលយុវជនថ្នាលឲ្យបានចូលរួមប្រកួតផងដែរដើម្បីទទួលបានបទពិសោធក្នុងការប្រកួតកម្រិតអន្តរជាតិ និងជាការពង្រឹងស្មារតី សមត្ថភាពឆ្ពោះទៅបន្តវេនរៀមច្បងដែលចូលនិវត្តន៍នៅពេលខាងមុខ។

ទិដ្ឋភាពធ្វើតេស្ត
បញ្ជាក់ដែរថា ការធ្វើតេស្តសមត្ថភាពកីឡាករថ្នាលនេះគឺនៅសាលហ្វឹកហាត់របស់សហព័ន្ធតេក្វាន់ដូ ITF នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ។ សហព័ន្ធតេក្វាន់ដូ ITF នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។ សហព័ន្ធកំពុងរៀបចំចាត់ចែងការងារទៅតាមផែនការ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


