Connect with us

កីឡា

កូនប្រុសរបស់ Ronaldo ត្រូវបានកោះហៅចូលជម្រើសជាតិ ព័រទុយហ្គាល់ U-១៥ ជាលើកដំបូង

បានផុស

នៅ

នេះជារជ្ជកាលថ្មីបន្តពី Cristiano Ronaldo គឺកូនប្រុសបង្កើតរបស់គាត់ យុវជន Cristiano Ronaldo Jr ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ព័រទុយហ្គាល់ អាយុក្រោម ១៥ ឆ្នាំលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Cristiano Ronaldo និង Cristiano Jr.

យុវជនវ័យ ១៤ ឆ្នាំ ដែលលេងតួនាទីជាខ្សែប្រយុទ្ធរូបនេះ បច្ចុប្បន្នកំពុងលេងនៅក្នុងថ្នាលយុវជនរបស់ក្រុម Al-Nassr នៅ អារ៉ាប៊ីសាអ៊ូឌីត។ កាល​ពី​ពេល​ថ្មីៗនេះរូបគេបានមកចូលរួមហ្វឹកហាត់ជាមួយក្រុម ព័រទុយហ្គាល់ រួចរាល់ហើយ ដើម្បីត្រៀមធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៥ ឆ្នាំ ជប៉ុន ក្រិក និង អង់គ្លេស នៅក្នុងពានរង្វាន់ Vlatko Markovic នៅប្រទេស ក្រូអាត។

Cristiano Jr. ហ្វឹកហាត់ជាមួយព័រទុយហ្គាល់ U-15

គួរដឹងថា Cristiano Jr គឺមាន ៣ សញ្ជាតិ ដោយរូបគេមានសញ្ជាតិ អាមេរិក អេស្ប៉ាញ និង ព័រទុយហ្គាល់។ Cristiano Jr អាចជ្រើសរើសលេងតំណាងឱ្យប្រទេសណាមួយក៏បានដែរតាមដែលចិត្តរបស់គេចង់ ប៉ុន្តែចុងក្រោយ រូបគេបានសម្រេចចិត្តជ្រើសរើសយកការលេងឱ្យឈុតយុវជនរ​បស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដើម្បីដើរតាមគន្លងរបស់ឪពុកខ្លួន ដែលបានបង្កើតប្រវត្តិសាស្ត្រយ៉ាងអស្ចារ្យជាច្រើន៕

Cristiano Ronaldo
Cristiano Jr. ហ្វឹកហាត់ជាមួយព័រទុយហ្គាល់ U-15

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Herald News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម