កីឡា
ល្បីមែនសូម្បី! បឺត សង្ឃឹម ក៏វិភាគគូ ពេជ្រ សម្បត្តិ និង សុខ ធី ប្រកួតថ្ងៃទី២៨ មិថុនា
អ្នកតាមដានវិស័យប្រដាល់គុនខ្មែរកំពុងតែវិភាគ និងរង់ចាំការប្រកួតមកដល់រវាង ពេជ្រ សម្បត្តិ ប៉ះ សុខ ធី នៅឯសង្វៀនហង្សមាស ខណៈសូម្បី បឺត សង្ឃឹម ក៏វិភាគលើគូនេះផងដែរ។

កីឡាករ បឺត សង្ឃឹម
បើតាមការលើកឡើងរបស់ បឺត សង្ឃឹម ថារវាង សុខ ធី និង ពេជ្រ សម្បត្តិ គឺក្បាច់គុនម្យ៉ាងម្នាក់ ពោលម្នាក់ បុក ធន រីឯម្នាក់ទៀតវាយក្បាច់ និងមានអាវុធច្រើនជាង។
បឺត សង្ឃឹម លើកឡើងទៀតថា អ្នកទាំងពីររូបនេះគឺខ្លួនស្រឡាញ់ទាំងពីរនាក់ ប៉ុន្តែបើឲ្យរើសសុំយកកីឡាករ សុខ ធី នៅក្នុងជំនួបមួយនេះ។ សុខ ធី មានក្បាច់គុនច្រើនជាងមិនថាការចាប់លេងជង្គង់ វាយឆ្ងាយ បិទគឺល្អជាង សម្បត្តិ។ ប៉ុន្តែរង់ចាំមើលថ្ងៃនោះថា សុខ ធី បិទច្រើនជាង ឬវាយច្រើនជាង។ បើវាយច្រើនជាងអាចឈ្នះ សម្បត្តិ ប៉ុន្តែបើបិទច្រើនជាងគឺ សម្បត្តិ ជាអ្នកឈ្នះហើយ។

សុខ ធី ហ្វឹកហាត់កន្លងទៅ
សម្បត្តិ ក៏ជាកីឡាករល្អដែរ ធន និងមានអាវុធធ្ងន់។ យ៉ាងណាបើប្រៀបធៀបក្បាច់គឺ សុខ ធី មានច្រើនជាង។ ប៉ុន្តែកន្លងទៅ ពេជ្រ សម្បត្តិ ធ្លាប់ផ្ដួលអ្នកមានក្បាច់ច្រើនអស់ជាច្រើននាក់រួចមកហើយដែរ។

ពេជ្រ សម្បត្តិ ប៉ះ kabutov
បញ្ជាក់ដែរថា ជំនួបជើងខ្លាំងប្រចាំប្រទេសរវាង សុខ ធី និង ពេជ្រ សម្បត្តិ នេះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសង្វៀនហង្សមាស ចាប់ពីម៉ោង ៣រសៀលតទៅ។ អ្នកទាំងពីរនេះមិនដែលជួបគ្នាទេពីមុនមក និងជាគូដែលអ្នកគាំទ្រចង់ឲ្យជួបគ្នាបំផុតនៅពេលនេះ ព្រោះសុទ្ធតែជាជើងខ្លាំងកម្រចាញ់ និងមានកេរ្តិ៍ឈ្មោះល្បី៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


