Connect with us

ព័ត៌មានជាតិ

​​ក្រុម​ប៉េតង់​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ គ្រង​តំណែង​ជើងឯក ​គរុគុណ​

បានផុស

នៅ

​ក្លិបកីឡាប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី គឺ​ជា​ក្រុម​ជើងខ្លាំង​លើ​ប្រភេទ​កីឡា​ប៉េតង់ នៃ​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃទី០៨ ខែ​វិច្ឆិកា ​នៅ​ពហុកីឡាដ្ឋានជាតិ អូឡាំពិក។

ក្រុមប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ឈ្នះ​ពាន​ធំ​ទាំង​វិញ្ញាសា​ប្រកួត ៣នាក់ទល់ ៣នាក់បុរសនិងនារី។

នៅក្នុងការប្រកួត​ផ្ដាច់ព្រ័ត្រ​ដែលមិនសូវតឹងតែង​ លើ​វិញ្ញាសា​ពាន​ធំ​នារី ៣ ទល់ នឹង ៣ បាន​ទៅ​លើ​ក្លឹប​ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយ​យកឈ្នះ​លើ​ក្រុម​ប៉េតង់​ ក្លឹប​យោធភូមិភាគ​ពិសេស ក្នុង​លទ្ធផល​ពិន្ទុ ១៣ ទល់នឹង ៦ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះពានធំផ្នែកបុរស ៣ ទល់នឹង ៣ នាក់ ចំណាត់ថ្នាក់លេខ ១ បានទៅក្រុម​ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយ​បានយក ឈ្នះក្លឹបក្រសួងមហាផ្ទៃក្នុងលទ្ធផលពិន្ទុ ១៣ ទល់នឹង០ ធ្វើឲ្យក្លឹបមហា​ផ្ទៃទទួល​បានចំ​ណាត់​ថ្នាក់លេខ២ និងលេខ៣ ក្លិបវិស្ណុរាជ។

សម្រាប់​វិញ្ញាសា​មួយទល់នឹងមួយ ផ្នែកយុវនារី ក្រោមអាយុ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ ១ បានទៅក្លឹបទីស្ដី​ការ​គណៈរដ្ឋមន្ត្រី លេខ២ ក្លឹបមិត្តភាពកម្ពុជា តាកែវ និងលេខ ៣ ក្លឹប​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តព្រៃ​វែង​។
វិញ្ញាសា យុវនារី​ក្រោមអាយុ ១៥ឆ្នាំ ២ ទល់នឹង ២ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្លឹបក្រសួងមហាផ្ទៃ​ពីក្រសួងការ​ពារជាតិ និងលេខ ៣ មន្ទីរអប់រំយុវជននិង កីឡាខេត្តបាត់ដំបង។

វិញ្ញាសា វ័យចាស់អាយុ ៥៥ ឆ្នាំ ៣នាក់ទល់នឹង ៣ នាក់ចំណាត់ថ្នាក់លេខ១ បានទៅមន្ទីរអប់រំយុវជន​និង​កីឡាខេត្តស្វាយ រៀង លេខ ២ រដ្ឋាករទឹកស្វយ័តនិងលេខ ៣ ទីស្តីការគណៈរដ្ឋមន្ត្រី។

វិញ្ញាសា យុវជនក្រោមអាយុ១៥ឆ្នាំ ១ ទល់១ ចំណាត់ថ្នាក់លេខ ១ បាន​ទៅ​សមា​គម​ខេត្តកណ្ដាល លេខ ២ បានទៅក្លឹបតាខ្មៅ ខេត្តកណ្ដាល លេខ ៣ បានទៅក្លឹបក្រសួងមហាផ្ទៃ។

សូម​បញ្ជាក់​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ ការប្រកួត​កីឡា​ប៉េតង់ពាន រង្វាន់ “គរុគុណ” ឆ្នាំ២០២០ លើកទី១ ដែល​បានដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងមានការ​ចូលរួម​ប្រកួតពីសមាគម ក្លិប ចំនួន ៥៨ មកពីរាជធានី ខេត្តចំនួន ១៦ ក្នុងព្រះរាជាណាចក្រកម្ពុ ជានិងត្រូវ​ចែកមេដាយចំនួន៧២មេដាយ

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ប៉េតង់​ ពា​នរង្វាន់ “គរុគុណ ” ដើម្បី​រម្លឹក​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​លះបង់​កម្លាំង​កាយចិត្ត និងពេ​លវេលាដ៏មានតម្លៃរបស់សម្តេចក្រឡា ហោម ស ខេង និង​សម្ដេច​វិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់ រហូតទទួលបានភាពល្បីល្បា​ញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក ៕

អត្ថបទ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម