កីឡា
លោក Conor Nestor ក្លាយជាគ្រូជំនួយនៅក្លិបមួយ នៃលីគកំពូលឥណ្ឌា
លោក Conor Nestor បានផ្លាស់ទៅចូលជាមួយក្លិប Hyderabad FC ដែលនៅលីគកំពូលឥណ្ឌា (Indian Super League) ជាផ្លូវការហើយ បន្ទាប់ពីបានចែកផ្លូវជាមួយក្លិបព្រះខ័នរាជស្វាយរៀង ប្រមាណ ២ ខែជាង រួចមក។

ការចូលរួមជាមួយក្លិបថ្មីនៅលីគឥណ្ឌានេះ លោកនឹងកាន់តួនាទីជាគ្រូជំនួយ ដោយមានគ្រូធំជាជនជាតិឥណ្ឌាផ្ទាល់ គឺ លោក Thangboi Singto។
និយាយអំពីការតែងតាំងថ្មីនេះ ម្ចាស់ក្លិប Hyderabad FC លោក Varun Tripuraneni បាននិយាយថា «យើងរីករាយក្នុងការស្វាគមន៍ Conor Nestor មកកាន់ក្លិប Hyderabad FC។ បន្ទាប់ពីបានឃើញការដឹកនាំ ៣ រដូវកាលដ៏ល្អ យើងដឹងថា យើងត្រូវការគ្រូដ៏ត្រឹមត្រូវបែបនេះ ដើម្បីកសាងក្រុមសម្រាប់រដូវកាលបន្ទាប់។ Conor គឺជាគ្រូដែលយើងបានកំណត់អត្តសញ្ញាណដំបូង ហើយជាអ្នកដែលយល់ និងសមនឹងទស្សនវិជ្ជាក្លិប។ វិធីសាស្ត្ររបស់គាត់ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ហើយខ្ញុំមានទំនុកចិត្តថា ជាមួយនឹង Conor ក្លិបនឹងឈានទៅរកទិសដៅថ្មីមួយ»។

លោក Conor Nestor បានចូលមកដឹកនាំព្រះខ័នរាជស្វាយរៀង នៅឆ្នាំ ២០១៨ ប៉ុន្តែរដូវកាលដំបូងបានត្រឹមនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦។ លុះចូលដល់ឆ្នាំ ២០១៩ អ្វីៗប្រែប្រួលទាំងស្រុង លោកបាននាំក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង នាឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៩ និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ប៉ុន្តែបានត្រឹមរងជើងឯក។
សមិទ្ធផលផ្សេងៗទៀតរបស់លោករួមមានដូចជា ឆ្នាំ ២០១៨ បានលេខ ៦, ២០១៩ ឈ្នះជើងឯកលីគ, ២០២០ រងជើងឯក, ២០២១ រងជើងឯក, ២០២២ លេខ ៣។ ដោយឡែកក្នុងពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលដំបូង វគ្គ ៨ ក្រុមចុងក្រោយ, ២០១៩ ជើងឯករង, ២០២០ វគ្គ ៨ ក្រុមចុងក្រោយ, ២០២១ ជើងឯករង, ២០២២ វគ្គ ៨ ក្រុមចុងក្រោយ ក្រៅពីនេះលោកក៏ធ្លាប់បានឈ្នះពានឯកត្តជន គ្រូល្អជាងគេប្រចាំឆ្នាំ ២០១៩ នៃលីគកំពូលកម្ពុជា ផងដែរ។

ចំពោះក្លិប Hyderabad FC គឺជាក្លិបថ្មីទើបបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយទិញយកពីក្លិប Pune City ដែលត្រូវបានរំសាយដោយសារបញ្ហាផ្ទេរកីឡាករ និងប្ដូរឈ្មោះទៅជាក្លិប Hyderabad FC នេះ។
ក្លិបនេះធ្លាប់ឈ្នះលីគកំពូលឥណ្ឌាម្ដងកាលពីរដូវកាល ២០២១-២២។ ដោយឡែកកាលពីរដូវកាលមុន ឈរនៅលេខ ៣ នៃលីគកំពូលឥណ្ឌា ខណៈនៅរដូវកាលថ្មីខាងមុខនេះ លីគគេនឹងចាប់ផ្ដើមខែកញ្ញា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


