Connect with us

កីឡា

ស្ថាបនិក​ក្លឹប​ប្រដាល់​ KKIF ប្រកាស​បិទ​រាល់​ការ​ប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​សៀម​

បានផុស

នៅ

ស្ថាបនិក​ក្លឹប​ប្រដាល់​ KKIF​ លោក​ ស្រី ចាន់ថន​ បាន​ប្រកាស​បិទ​រាល់​ការ​ប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​ផលិតផល​របស់​ប្រទេស​សៀម​ចាប់​ពី​ពេល​នេះ​តទៅ ស្រប​ពេល​កីឡាករ​ក្នុង​ក្លឹប​នេះ​ក៏​នឹង​មិន​ប្រកួត​ក្នុង​កម្មវិធី​ណា​ដែល​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​មួយ​នេះ​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារដែល​លោក​ ស្រី​ ចាន់ថន​ បាន​បង្ហោះ

លោក​ ស្រី​ ចាន់ថន​ ដែល​ជា​ម្ចាស់​ក្លឹប​ប្រដាល់​ KKIF​ បាន​បង្ហោះ​នៅ​លើ​ហ្វេសបុកផេក​របស់​លោក​កាល​ថ្ងៃ​ទី១៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​​ថា​ ក្លឹប​នឹង​បិទ​​​រាល់​ការ​ប្រកួត​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​សៀមចាប់​ពី​ពេល​នេះ​តទៅ។​ ចំពោះ​កីឡាករ​ កីឡា​ការិនី​ក្នុង​ក្លឹប​ក៏​ដូច​នេះ​ដែរ​គឺ​តាំង​ចិត្ត​មិន​ប្រកួត​ក្នុង​កម្មវិធី​ដែល​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​សៀម​នេះ​ទេ។​

រូបភាពលើហ្វេសបុកផេក លោក ស្រី ចាន់ថន

មិន​ថា​រូប​លោក​ផ្ទាល់​ ឬ​កីឡាករ​ KKIF​ នោះ​ទេ​ឲ្យ​តែ​ប្រទេស​ជាតិ​ត្រូវ​ការ​កម្លាំង​ទ័ព​គឺ​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ជាតិជា​និច្ច​ដោយ​មាន​មិន​ចិត្ត​ស្ទាក់ស្ទើរអ្វី​នោះ​ឡើយ។ មួយរយៈពេល​នេះ​ក្លឹប​ប្រដាល់​ KKIF​ ក៏​បាន​ដឹកនាំ​ស្បៀង​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ឧបត្ថម្ភ​ដល់​កងទ័ព​ដែល​បាន​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ផង​ដែរ​កន្លង​ទៅ​នេះ។​ ​

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម​មក​លើ​កម្ពុជា​អំឡុង​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ រហូត​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ក៏​ដោយ​ ប៉ុន្តែ​ស្ថានការណ៍នៅ​តាម​បន្ទាត់​ព្រំដែន​ហាក់​មិន​ទាន់​ស្ងប់​នៅ​ឡើយ​ទេ​តាម​រយៈ​ការ​បង្កហេតុ​ជា​បន្តបន្ទាប់ពី​ប្រទេស​មួយ​នេះ​។​ ដោយ​ឡែក​វិស័យ​ប្រដាល់​ទាំង​មូល​ក៏​មិន​ទាន់​បើក​ប្រកួត​ទាំងស្រុង​នៅ​ឡើយ​ដែរ។​ ចំពោះ​ក្លឹប​ KKIF​ ជា​ស្ថាបនិក​បង្កើត​កម្មវិធី​ប្រកួតប្រដាល់​​ក្នុង​ស្រុក​មួយ​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម