កីឡា
ចាប់ផ្តើមមមាញឹក! ចន្លោះ ៣ ថ្ងៃ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United និង បឹងកេត
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចាប់ផ្តើមមមាញឹកហើយដោយមានការប្រកួតជាបន្តបន្ទាប់ទាំងក្នុងស្រុក និងក្រៅប្រទេស។

កាលពីថ្ងៃទី១៦ ខែសីហា ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតសប្តាហ៍ទី២ នៃលីគបាល់ទាត់កំពូលកម្ពុជា។ នៅថ្ងៃទី១៨ ខែសីហា ក្លិបត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីប្រកួតជាមួយ Shan United នាថ្ងៃទី២១ ខែសីហា សម្រាប់ការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ ពានក្លិបអាស៊ាន ASEAN Club Championship រដូវកាលថ្មី។

បន្ទាប់មកពួកគេត្រូវធ្វើដំណើរមកប្រទេសកម្ពុជាដោយត្រូវប្រកួតជាមួយ បឹងកេត នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា សម្រាប់ការប្រកួតសប្តាហ៍ទី៣នៃលីគបាល់ទាត់កំពូលកម្ពុជា។ សរុបទៅគិតពីថ្ងៃទី១៦ ដល់ទី២៤ ខែសីហា មានរយៈពេលត្រឹម ៩ ថ្ងៃប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀងត្រូវប្រកួត ៣ លើក។ នេះជាកាលវិភាគចាប់ផ្តើមដ៏មមាញឹក ប៉ុន្តែនៅមិនទាន់ដល់ពេលប្រកួតពាន AFC Challenge League ទេ។ នៅពេលពានអន្តរជាតិទី២ចាប់ផ្តើម ពួកគេនឹងកាត់តែមមាញឹកខ្លាំង។

ទោះបីជាយ៉ាងណា ក្លិបព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនហើយសម្រាប់ការប្រកួតជាប់គ្នាស្ទើរគ្មានថ្ងៃឈប់សម្រាក។ ពួកគេបាននាំចូលកីឡាករល្អៗច្រើននាក់ទៅតាមតួនាទីលេងនីមួយៗ ដូច្នេះកីឡាករខ្លះលេង ហើយកីឡាករខ្លះសម្រាក។

លោក Mattew McConkey ធ្លាប់បានប្រាប់«កម្ពុជាថ្មី»ថា ក្រុមការងារមិនចង់បង្ខំឲ្យកីឡាករលេងគ្រប់ការប្រកួតនោះទេ ដោយសារបទពិសោធកាលពីឆ្នាំមុនស្រាប់ ហើយរឹតតែមិនអាចប្រើប្រាស់កីឡាករដែលមិនទាន់ជាសះស្បើយពេញលេញ១០០% ដូច្នេះហើយបានជារដូវកាលថ្មី ក្លិបបាននាំចូលកីឡាករថ្មីច្រើន។ តួនាទីលេងខ្លះមានកីឡាករពីរទៅបីនាក់ដែលអាចផ្លាស់ប្តូរគ្នាលេងបាននៅពេលប្រកួតមមាញឹកជាប់គ្នា។

ជាក់ស្តែងខ្សែការពារ សារ៉េត គ្រីយ៉ាង មានបញ្ហារបួសតិចតូច ហើយគ្រូបង្វឹកមិនបានដាក់ឲ្យលេងទេគឺឲ្យសម្រាកសម្រាប់ការប្រកួតលីគពីរសប្តាហ៍កន្លងមក។ ជាមួយគ្នានេះសមាជិកថ្មី សុផល ឌីម៉ង់ ទទួលរ៉ាប់រ៉ងនៅតំបន់ការពារ៣ប្រកួតជាប់គ្នា ហើយខ្សែការពារបរទេស Faris Hammouti ដែលសម្រាប់លេងពានអន្តរជាតិ។

សូមបញ្ជាក់ថា ពានអន្តរជាតិ AFC Challenge League នឹងចាប់ឆ្នោតនៅថ្ងៃទី២៨ ខែសីហា ហើយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែតុលា ដូច្នេះចាប់ពីខែសីហា ដល់ខែកញ្ញាខាងមុខនេះ ព្រះខ័នរាជស្វាយរៀង ប្រកួតលីគ និងពាន ASEAN Club Championship៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


