កីឡា
ការលើកពេលពានសម្ដេចក្រឡាហោម ជាការទុកពេលឲ្យជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាបានយូរ
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចលើកពេលប្រកួតពានរង្វាន់សម្ដេចក្រឡាហោម អំឡុងខែធ្នូ ឆ្នាំ២០២៥ នេះគឺដើម្បីឲ្យកីឡាករក្រុមជម្រើសជាតិកម្ពុជាទាំងអស់មានពេលវេលាប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាបានយូរគ្រប់គ្រាន់។

រូបភាពលើផេកសហព័ន្ធ
លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ការសម្រេចលើកពេលប្រកួតនេះគឺដើម្បីឲ្យកីឡាករជម្រើសជាតិបានប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាល្អគ្រប់គ្រាន់។ ពោលហាត់ជាមួយគ្នាបានយូរយល់ពីចិត្តគ្នាដើម្បីលេងឲ្យស៊ីចង្វាក់គ្រប់តួនាទី។
តាមបទពិសោធកន្លងទៅនៅ SEA V League នេះមើលឃើញថាការដែលប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាបានតិចតួចនេះធ្វើឲ្យកីឡាករលេងមិនសូវត្រូវគ្នាសោះរហូតទទួលបានលទ្ធផលមិនល្អដូចបានឃើញស្រាប់។ ដោយសារកីឡាករត្រូវបំពេញភារកិច្ចនៅបណ្ដាក្លឹបរៀងៗខ្លួនទើបមានពេលវេលាតិចតួចបានមកហ្វឹកហាត់ជុំគ្នា។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន
ដូច្នេះជាបទពិសោធត្រូវផ្អាកការប្រកួតពានរង្វាន់មួយចំនួនដែលប៉ះពាល់ដល់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតតំណាងជាតិ ឬការប្រកួតជាស៊ីហ្គេមជាដើម។ ការលើកពេលប្រកួតនេះដើម្បីជាការត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា សហព័ន្ធបាល់ទះកម្ពុជាបានប្រកាសប្រាប់ដល់បណ្ដាក្លឹបចំណុះទាំង ៣២រួចហើយពីការពន្យាពេលប្រកួតពានរង្វាន់សម្ដេចក្រឡាហោម អំឡុងខែធ្នូ ឆ្នាំ២០២៥ ទៅអំឡុខែមករា-កុម្ភៈ ឆ្នាំ២០២៦ វិញបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣៣ នេះហើយ៕

រូបភាពលើផេកសហព័ន្ធ

ក្រុមបាល់ទះនគរបាលខេត្តស្វាយរៀង លើកពានឆ្នាំ២០២៤
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


