កីឡា
ខ្សែបម្រើលេចធ្លោ ៤នាក់របស់ កម្ពុជា ត្រៀមប្រកួតពាន AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ ២៣ ឆ្នាំ បានប្រមូលផ្តុំហ្វឹកហាត់ហើយដើម្បីត្រៀមប្រកួតជម្រុះក្នុងពូលពាន AFC U23 Asian Cup 2026 ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងចំណោម បញ្ជីឈ្មោះកីឡាករទាំងអស់ សង្កេតឃើញខ្សែបម្រើមានកីឡាករល្អៗច្រើនដូចជា ជូ ស៊ីនទិ, បុង សាំយូអែល, ស៊ីន សុវណ្ណមករា និងសមាជិកថ្មី ឈឿន ដាវីន។
- ជូ ស៊ីនទិ

ជូ ស៊ីនទិ មកពីក្លិបព្រះខ័នរាជស្វាយរៀង អាយុទើប ២២ ឆ្នាំ កម្ពស់ត្រឹមតែ ១.៦០ ម៉ែត្រ តែងតែទទួលបានការទុកចិត្តពីគ្រូបង្វឹកជម្រើសជាតិកម្ពុជាគ្រប់កម្រិតពោលគឺចាប់ពីយុវជន រហូតដល់ក្រុមជម្រើសដៃទី១។ រូបគេបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាទាំងពានរង្វានអាស៊ាន អាស៊ី និងជម្រុះពិភពលោក។ បើនៅក្លិបវិញ រូបគេក៏តែងតែទទួលឱកាសលេងកាន់តែច្រើននាពីររដូវកាលចុងក្រោយ។
- បុង សាំយូអែល

បុង សាំយូអែល មកពីក្លិប ភ្នំពេញក្រោន អាយុ ១៩ ឆ្នាំ កម្ពស់ ១.៧៤ម៉ែត្រ ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីរូបគេស៊ុតចូលក្រុមជម្រើសជាតិ វៀតណាម ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីខែមីនា ឆ្នាំ ២០២៥។ រូបគេតែងតែទទួលបានឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជាគ្រប់កម្រិត និងបង្ហាញខ្លួនគ្រប់ការប្រកួតរបស់ភ្នំពេញក្រោន។ កីឡាកររូបនេះមានបច្ចេកទេស និងស្មារតីល្អសម្រាប់ជាអ្នកចែកបាល់កណ្តាល។
- ស៊ីន សុវណ្ណមករា

ស៊ីន សុវណ្ណមករា មកពីក្លិប វិសាខា អាយុ ២០ ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ ជាកម្លាំងដ៏សំខាន់របស់ក្លិប និងជម្រើសជាតិ។ រូបគេមានបទពិសោធច្រើនទាំងក្នុងការប្រកួតក្នុងស្រុក និងអន្តរជាតិជាមួយក្រុមជម្រើសជាតិណាស់រាប់ចាប់ពីកម្រិតយុវជន និងក្រុមធំ ព្រមទាំងក្លិប វិសាខា។
- ឈឿន ដាវីន

ឈឿន ដាវីន មកពីក្លិប York United FC អាយុ ១៨ឆ្នាំ ទើបត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូង។ រូបគេមិនទាន់មានបទពិសោធច្រើនទេក្នុងការប្រកូតជាមួយក្លិបនៅប្រទេសកាណាដាទេ ពីព្រោះរូបគេជាកីឡាករស្ថិតក្នុងក្រុមយុវជន។ ទោះបីជាយ៉ាងណា តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញពីបច្ចេកទេសយ៉ាងល្អ ហើយរូបគេជាកីឡាករមកពីក្រៅប្រទេសម្នាក់គត់ក្នុងក្រុម U23 កម្ពុជា ដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍។
សម្រាប់កក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានមើលឃើញពីមានខ្សែបម្រើល្អៗ ប៉ុន្តែនៅតំបន់ប្រយុទ្ធមិនសូវមានលេចធ្លោច្រើនទេ។ ជារឿយៗ គ្រូបង្វឹកជម្រើសជាតិកម្ពុជាពិបាកជ្រើសរើសខ្សែប្រយុទ្ធដោយសារមិនសូវមានច្រើន
កម្មវិធីប្រកួតរបស់កម្ពុជា
- កម្ពុជា vs អូម៉ង់ (ថ្ងៃទី៣ កញ្ញា)
- កម្ពុជា vs ប៉ាគីស្ថាន (ថ្ងៃទី៦ កញ្ញា)
- កម្ពុជា vs អ៉ីរ៉ាក់ (ថ្ងៃទី៩ កញ្ញា)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


