កីឡា
ជាម អាដាំ ជឿជាក់ថ្ងៃខាងមុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន
អតីតអ្នកប្រដាល់ល្បីឈ្មោះ និងជាម្ចាស់ខ្សែក្រវាត់ K Cement លោក ជាម អាដាំ ជឿជាក់ថានៅថ្ងៃខាងមុខនឹងមានកីឡាករល្អដូចជា សុខ ធី នុិងកីឡាករ ពេជ្រ សម្បត្តិ ច្រើនទៀត ព្រោះសហព័ន្ធបានបណ្ដុះថ្នាលគុនខ្មែរបានច្រើនសំបូរធនធាន។

លោក ជាម អាដាំ និងសិស្ស
លោក ជាម អាដាំ បានឲ្យដឹងថា កីឡាប្រដាល់ក៏ដូចជាការរៀនសូត្រអីចឹងដែរ ពោលម្នាក់ៗរៀនរាប់ឆ្នាំទើបចប់ ឬក្លាយជាអ្នកពូកែយកចំណេះដឹងទៅប្រើប្រាស់បាន។ ចំណែកការហាត់ប្រដាល់ក៏ដូចគ្នា អ្នកដែលចាប់ហ្វឹកហាត់តាំងពីតូចមកហើយគឺនឹងល្អមានសមត្ថភាពខ្លាំងពូកែ។

សម្បត្តិ និង សុខ ធី
ម្ចាស់ខ្សែក្រវាត់ K Cement រូបនេះលើកឡើងទៀតថា អ្វីដែលលោកបានឃើញជាក់ស្ដែងសហព័ន្ធបណ្ដុះធនធានថ្នាលបានច្រើន។ ក្មេងៗបានហ្វឹកហាត់តាំងពីតូចដូចនេះទម្រាំដល់ធំនឹងសំបូរជើងខ្លាំងដូចជាប្រភេទ សុខ ធី ពេជ្រ សម្បត្តិ ឬអាចល្អជាងនេះទៀតផង។ បច្ចុប្បន្នក្មេងៗភាគច្រើនវាយបែបក្បាច់ស្នៀតល្អៗ។ ការហាត់ពីក្មេងទៅធ្វើឲ្យរាងកាយរឹងមាំ និងសមស្រប រហ័សរហួន។

លោក ខូវ ឆាយ
បញ្ជាក់ដែរថា សុខ ធី ពេជ្រ សម្បត្តិ គឺជាលំដាប់កីឡាករជួរមុខ និងមានកេរ្តិ៍ឈ្មោះល្បីជាខ្លាំងនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរបន្ទាប់ពីលោក ខូវ ឆាយ ចូលកាន់តំណែងជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរគេមើលឃើញថាមានសកម្មភាពច្រើនពិសេសការចុះទៅតាមបណ្ដាក្លឹបប្រដាល់នានា ជ្រោមជ្រែងការបង្កើតក្លឹបថ្មីៗ និងឧបត្ថម្ភ លើកទឹកចិត្តលើការបណ្ដុះបណ្ដាលយុវជនថ្នាលបន្តវេនផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


