កីឡា
កីឡាករ Mouzakitis ជាម្ចាស់ខ្សែក្រវាត់ ៤ ប៉ះ សោម ពិសិដ្ឋ ដណ្តើមខ្សែក្រវាត់ ISKA នៅអង់គ្លេស
កីឡាករគុនខ្មែរ សោម ពិសិដ្ឋ នឹងធ្វើដំណើរទៅប្រទេសអង់គ្លេសដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA នៅសង្វៀន MTGP ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA នេះ កីឡាករ សោម ពិសិដ្ឋ ត្រូវប៉ះដៃគូដែលមានកាយសម្បទាល្អ និងបទពិសោធច្រើន George Mouzakitis ជាកូនកាត់អង់គ្លេស-ក្រិក។ កីឡាករដែលមាន កម្ពស់ ១.៨០ម៉ែត្រ និងទម្ងន់៦៥គីឡូក្រាម បានចាប់អាជីពប្រដាល់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនសូវបានប្រកួតញឹកញាប់ទេ។ រូបគេបានប្រកួតមិនអាជីព ឬស្ម័គ្រចិត្តជាច្រើនមុនពេលប្រកួតកម្រិតអាជីព។

កីឡាករ George Mouzakitis បានប្រកួតនៅសង្វៀន ONE Championship ចំនួន ២ លើក ប៉ុន្តែបរាជ័យទាំងពីរលើក។ លើកទី១ រូបគេបានចាញ់ពិន្ទុកីឡាករតួកគី Ferzan Cicek នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៥ និង លើកទី២ រូបគេបានចាញ់សន្លប់ក្នុងទឹកទី៣ ក្រោមស្នាដៃរបស់កីឡាករ Parham Gheirati នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤។

តាមស្ថិតិដែលបង្ហាញច្បាស់សម្រាប់ការប្រកួតអាជីពគឺ ឈ្នះ ៧ លើក និងចាញ់ ៤ លើក។ ក្នុងចំណោមការឈ្នះទាំង ៧ លើកគឺ រូបគេបានផ្តួលដៃគូឲ្យសន្លប់ ១ លើក និងឈ្នះ ពិន្ទុ ៦ លើក ខណៈចាញ់ពិន្ទុ ៣ លើក និងចាញ់សន្លប់ ១ លើក។ ការប្រកួតចុងក្រោយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៥ រូបគេបានឈ្នះពិន្ទុកីឡាករ Damien Alamos។

តាមសេចក្តីប្រកាសរបស់កម្មវិធី Muay Thai Grand Prix បានបង្ហាញថា កីឡាករ George Mouzakitis មានខ្សែក្រវាត់ចំនួន ៤ គឺខ្សែក្រវាត់ពិភពលោក IMC World Champion, ខ្សែក្រវាត់ថ្នាក់ជាតិ WBC National Champion, ខ្សែក្រវាត់ WBC NKT និងខ្សែក្រវាត់ MTGP ទ្វីបអឺរ៉ុប។

ឥឡូវនេះ Mouzakitis ចាប់ផ្តើមប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA ជាលើកដំបូងដែលត្រូវតទល់នឹងកីឡាករកម្ពុជា សោម ពិសិដ្ឋ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ កីឡាករគុនខ្មែរមានប្រវត្តិប្រកួត ៧៥ដង រាប់បញ្ចូលទាំងការប្រកួតអាជីព និងមិនអាជីព ក្នុងនោះឈ្នះ ៥១ដង។ ពិសិដ្ឋ បានឈ្នះមេដាយមាសគុនខ្មែរថ្នាក់ជាតិឆ្នាំ ២០២២ និងមេដាយមាសកីឡាជាតិ ឆ្នាំ ២០២៣។
ទោះពីជាយ៉ាងណា សោម ពិសិដ្ឋ មិនសូវមានកេរ្ត៍ឈ្មោះល្បីនៅក្នុងប្រទេស ហើយការប្រកួតនៅក្នុងស្រុកទៀតសោតក៏មិនសូវទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍ធំៗដែរ។ ការបោះជំហានទៅប្រទេសអង់គ្លេសលើកនេះគឺជាឱកាសធំដែលរូបគេត្រូវបង្ហាញសមត្ថភាព សាងកេរ្តិ៍ឈ្មោះ និងស្វែងរកឧត្តមសម្រាប់ខ្លួនឯង ព្រមទាំងប្រទេសជាតិ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


