កីឡា
បឺត សង្ឃឹម មើលទៅកូនប្រុសទៅមិនឆ្ងាយពីអាជីពប្រដាល់នេះទេបើស្លៀកតែខោប្រដាល់រាល់ថ្ងៃបែបនេះ
កីឡាករ បឺត សង្ឃឹម ថាមើលទៅថ្ងៃអនាគតកូនប្រុសរបស់ខ្លួនប្រហែលជៀសមិនផុតពីប្រដាល់នេះទេ ព្រោះសព្វថ្ងៃឃើញថាចូលចិត្តខ្លាំង និងស្លៀកពាក់តែខោប្រដាល់រហូតបែបនេះ។

បឺត សង្ឃឹម និង ម៉ាថាយ
ថ្លែងក្នុងវីដេអូបង្ហាត់កូនប្រុសរបស់ខ្លួនកីឡាករ បឺត សង្ឃឹម ថាមើលទៅអនាគតប្រហែលមិនផុតពីវិស័យប្រដាល់នេះទេបើសព្វថ្ងៃនេះស្លៀកខោអាវតែពីរកំប្លេប៉ុណ្ណោះគឺខោអាវទៅរៀន និងខោប្រដាល់។
បឺត សង្ឃឹម លើកឡើងទៀតថា កូនប្រុសរូបនេះមានទេពកោសល្យខាងប្រដាល់ ពោលក្បាច់ស្នៀតដែលបង្ហាញ ឬបង្ហាត់បង្រៀនគឺប្រាប់តែ ១ដងរូបគេចាប់បានហើយ។ មើលទៅថ្ងៃអនាគប្រហែលជាចូលប្រដាល់នេះដែរហើយ ឬអាចត្រឹម៥ឆ្នាំទៀតប៉ុណ្ណោះ។ សង្ឃឹម មិនថាមិនដឹងត្រូវហាមឃាត់យ៉ាងណាទេគឺមានតែលើកទឹកកូនបន្ថែម។

បឺត សង្ឃឹម ពេលបង្ហាត់កូន
បញ្ជាក់ដែរថា បឺត សង្ឃឺម ជាកីឡាករល្បីឈ្មោះជួរមុខនៅកម្ពុជា។ រូបគេធ្លាប់ឈ្នះមេដាយស៊ីហ្គេម ខ្សែក្រវាត់ ពានរង្វាន់ជាច្រើនគ្រឿងក្នុងអាជីពប្រដាល់របស់ខ្លួននេះ។ បច្ចុប្បន្នរូបគេមានភរិយា និងកូន ២នាក់(ស្រី១ ប្រុស១)។ កូនប្រុសបងឈ្មោះថា បឺត ម៉ាថាយ ដែលគេឃើញកុមារារូបនេះតែងតែបញ្ចេញស្នៀតប្រដាល់ជាហូរហែក្នុងវីដេអូបានបង្ហោះតាមបណ្ដាញសង្គមផ្សេងៗ៕


បឺត សង្ឃឹម និងគ្រួសារ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


