Connect with us

កីឡា

Mbappe កំពុងក្លាយជាអ្នកស្នងតំណែង CR7 ពិតប្រាកដ ក្រោយតាមស្មើកំណត់ត្រាធំមួយ

បានផុស

នៅ

ខ្សែប្រយុទ្ធលេងល្បឿន Kylian Mbappe កំពុងត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងវីរបុរស Cristiano Ronaldo នៅក្លិប​ Real Mad យ៉ាងពិតប្រាកដ បន្ទាប់ពីរូបគេអាចបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ ព័រទុយហ្គាល់ រូបនេះជាបន្តបន្ទាប់ ហើយថ្មីៗនេះទើបតែតាមស្មើកំណត់ត្រាធំមួយទៀតនៅក្របខណ្ឌ La Liga។

Kylian Mbappe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mbappe ត្រូវបាន Real Madrid ចុះកិច្ចសន្យាយកបានដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំ ២០២៤ បន្ទាប់ពីរូបគេអស់សុពលភាពកិច្ចសន្យាជាមួយក្រុម Paris Saint-Germain។ ខ្សែប្រយុទ្ធប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ កំពុងបង្ហាញសមត្ថភាព​លេចធ្លោ​ខ្លាំងមែនទែន។ ​កាល​ពី​ពេល​ថ្មីៗនេះរូបគេទើបតាមស្មើកំណត់ត្រារបស់ Ronaldo ក្លាយជាកីឡាករ Real Madrid រកបានគ្រាប់បាល់ ៤០ គ្រាប់លឿនបំផុតនៅ La Liga បន្ទាប់ពីចាយការប្រកួតត្រឹម ៤២ ប្រកួត។

Kylian Mbappe និង Cristiano Ronaldo

គ្រាប់បាល់ទី ៤២ នៅក្របខណ្ឌ La Liga របស់ Mbappe គឺរកបាននៅអំឡុងការប្រកួត ដែល Real Madrid បាន​យកឈ្នះលើក្រុម Villarreal ៣-១ កាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៥ ហើយពេលនោះអតីតខ្សែប្រយុទ្ធ PSG រកបាន ១ គ្រាប់នៅនាទីទី ៨១។

យ៉ាងណាមិញ ចំពោះសក្ខីភាព ដែលហ៊ានអះអាងថា Mbappe ជាអ្នកស្នងតំណែងរបស់ Ronaldo មិនមែនមានតែកំណត់ត្រាមួយនេះប៉ុណ្ណោះទេ។ ជាក់ស្តែង នៅក្នុងការប្រកួតពានរង្វាន់ Champions League ថ្មីៗនេះ Mbappe ក៏ទើបតែបានវ៉ាកំណត់ត្រាមួយទៀតរបស់ Ronaldo ផងដែរ ដោយក្លាយជាកីឡាកររកបាន ៦០ គ្រាប់នៅ UCL ដោយចាយការប្រកួតតិចជាងខ្សែប្រយុទ្ធ Al-Nassr ដល់ទៅ ៩ ប្រកួត។

Mbappe រកបានគ្រាប់បាល់ទី ៦០ នៅក្នុងពាន UCL ដោយចាយត្រឹម ៨៩ ប្រកួតប៉ុណ្ណោះ។ ចំណែក Ronaldo វិញ ​បាន​ចាយការប្រកួតរហូតដល់ ៩៨ ប្រកួត ទើបរកបាន ៦០ គ្រាប់នៅពានរង្វាន់ក្លិបកម្រិតទី ១ របស់ទ្វីប អឺរ៉ុប៕

Kylian Mbappe និង Cristiano Ronaldo

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម