បច្ចេកវិទ្យា
ទិញទំនិញអនឡាញបង់ប្រាក់មុន ប្រយ័ត្នអស់លុយមិនដឹងខ្លួន
ការបោកបញ្ឆោតតាមរយៈប្រព័ន្ធបច្ចេកវិទ្យាមានការកើនឡើងខ្លាំងចាប់តាំងពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជំរុញឱ្យប្រជាពលរដ្ឋជុំវិញពិភពលោកងាកមកប្រើប្រព័ន្ធបច្ចេកវិទ្យាដើម្បីប្រកបការងារ និងដើម្បីទិញសម្ភារៈ ឬម្ហូបអាហារជាដើម។

ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះក្រុម FBI របស់សហរដ្ឋអាមេរិកបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃបទល្មើសបច្ចេកវិទ្យាក្នុងរយៈពេល ១៤ ខែចុងក្រោយ ដែលមានចំនួនរហូតដល់ទៅមួយលានករណី។ របាយការណ៍នេះបានបង្ហាញថា ការបោកបញ្ឆោតភាគច្រើនពាក់ព័ន្ធនឹងករណី លួងលោមស្នេហាដើម្បីសុំប្រាក់ ឬក៏ប្រើប្រាស់រូបភាពអាសអាភាសដើម្បីគំរាមឱ្យបង់ប្រាក់។ ពេលខ្លះទៀតក្រុមជនខិលខូចបានបោកបញ្ឆោតជនរងគ្រោះឱ្យចូលប្រាក់ដើម្បីធ្វើជំនួញ ឬទិញភាគហ៊ុនដែលមិនមានប្រភពច្បាស់ ខណៈពួកគេមិនបានផ្ញើទំនិញឱ្យជនរងគ្រោះនោះទេ។
ទាក់ទងនឹងការបោកបញ្ឆោតខាងលើនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សង្កេតឃើញមានការបោកបញ្ឆោតក្រោមរូបភាពលក់សម្ភារៈ ប៉ុន្តែមិនផ្ញើទំនិញជូនអតិថិជន បន្ទាប់ពីទទួលបានប្រាក់ ជាច្រើនមកហើយនៅក្នុងប្រទេសកម្ពុជា។

ដូច្នេះដើម្បីចៀសវាងការខាតបង់ប្រាក់កាស នាយកដ្ឋានសូមឱ្យប្រជាពលរដ្ឋចៀសវាងការបង់ប្រាក់ជាមុននៅពេលដែលទិញទំនិញតាមរយៈអនឡាញ ប្រសិនជាអាចធ្វើបាន។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកទទួលបានសារដែលសុំឱ្យជួយថវិកា ឬខ្ចីប្រាក់ក្រោមរូបភាពណាមួយនោះ សូមទូរសព្ទបញ្ជាក់ជាមួយសាមីខ្លួនផ្ទាល់ មុននឹងធ្វើការផ្ញើលុយដើម្បីចៀសវាងការបោកបញ្ឆោតពីជនខិលខូច៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ ៧ ចំណុចបង្កើតលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីក្នុងប្រព័ន្ធឌីជីថល
ចុចអាន៖ ប្រយ័ត្នប្រយែង! កម្មវិធីទូសព្ទនៅលើ App Store មិនមានសុវត្ថិភាពទាំងអស់ទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


