Connect with us

បច្ចេកវិទ្យា

អស្ចារ្យអីយ៉ាងនេះហ្ន៎…! គ្រាន់តែចុះឈ្មោះទិញ Galaxy Z Fold3 | Flip3 5G សោះ ទទួលបានកញ្ចប់កាដូពិសេសថែមពីលើ 1 ទៀត…!

បានផុស

នៅ

លើកនេះបានកាដូពិសេស 2 កញ្ចប់ធំតែម្តង…! កាន់តែពិសេសអស្ចារ្យ ដើម្បីលើកទឹកចិត្តដល់អតិថិជនដែលរង់ចាំ និង​បានធ្វើ​ការចុះឈ្មោះ​ទិញ Galaxy Z Fold3 ឬ Flip3 5G ចាប់ពី​ថ្ងៃទី 6-30 ខែកញ្ញា ឆ្នាំ 2021 និង​រង់ចាំ​មក​ទទួល​ទូរសព្ទ​ចាប់ពី​ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021 រហូតដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 នឹង​ទទួលបាន ដុំ​សាក​ថ្ម​ឥត​ខ្សែ​ដ៏​ទំនើប​មួយ (Wireless Charger Duo 9W) តម្លៃ $49 បន្ថែម​ពីលើ​ប្រូ​ម៉ូ​សិន​ដែលមាន​ស្រាប់​ភ្លាមៗ​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់​ផងដែរ​ថា ​សម្រាប់​អតិថិជន​ដែល​បានធ្វើការ​ចុះឈ្មោះ​ទិញ​មុន Galaxy Z Fold3 ឬ Flip3 5G រួចហើយ ប៉ុន្តែ​បាន​អញ្ជើញ​មក​យក​ទូរសព្ទ​មុន ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021 នោះ​នឹងមិន​ទទួលបាន​កញ្ចប់​កាដូ​ថែម​ជូន​ពិសេស ដុំ​សាក​ថ្ម​ឥត​ខ្សែ​ដ៏​ទំនើប​មួយ (Wireless Charger Duo 9W) តម្លៃ $49 នោះទេ​…! គឺ​ទទួល​បានតែ​ប្រូ​ម៉ូ​សិន​ដែលមាន​ស្រាប់​ប៉ុណ្ណោះ​…!

​ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ទិញ​មិនទាន់​គេ​នូវ Galaxy Z Fold3 ឬ Flip3 5G កាលពីពេល​ក្រុមហ៊ុន​បើក​លក់​ជា​ផ្លូវការ ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021 កន្លងទៅនេះ អាច​រីករាយ​រួសរាន់​អញ្ជើញ​ធ្វើការ​ចុះឈ្មោះ​ទិញ​ចាប់ពី​ឥឡូវនេះ​បាន​ផងដែរ​…!

​នៅចាំ​អី​ទៀត​…! សូម​មក​ទទួលយក​កំពូល​បទពិសោធន៍​មិន​ធ្លាប់មាន (Experience like no other) នៃ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​លេចធ្លោ​ទាក់ទាញ និង​ទាន់សម័យ​ប្រចាំ សករាជ​ថ្មី​ឆ្នាំ 2021 ដែល​លោកអ្នក​ស្រឡាញ់​ពេញចិត្ត​…​ពេញ​បេះដូង​បំផុត ឥឡូវនេះ​ភ្លាម​ទៅ​…! Galaxy Z Fold3 ឬ Flip3 5G បង្ហាញឱ្យឃើញ​នូវ​ពិភព​ដ៏​អស្ចារ្យ​បំផុត​របស់​លោកអ្នក (Unfold Your World) សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

* * បញ្ជាក់​៖ កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ​ គឺ​សម្រាប់តែ​ការចុះឈ្មោះ​ទិញ​មុន (Pre-register) Samsung Galaxy Z Fold3 5G និង Galaxy Z Flip3 5G ស៊េរី ឆ្នាំ 2021 ដែលមាន​ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន សាម​សុង កម្ពុជា និង​មាន​សុពលភាព​ក្នុង​អំឡុង​កាលបរិច្ឆេទ​ខាងលើនេះ​តែប៉ុណ្ណោះ​…!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​ផ្លូវការ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម