Connect with us

បច្ចេកវិទ្យា

បញ្ចេញម៉ាណក៏មិនចេះអស់ដែរ! ក្រុមហ៊ុន សាមសុង បញ្ចេញលក់ Galaxy ស៊េរី M ឆ្នាំ 2022 ថ្មី ជាផ្លូវការជាមួយកាដូថែមជូនអស្ចារ្យ…!

បានផុស

នៅ

ឡូយ​ជាន់​ឡូយ​…​អ៊ែ​ម​លើ​អ៊ែ​ម​…! តោះ​យើង​មកឱ្យ​លឿន​…! អតិថិជន សាម​សុង ទាំងអស់​…​សូម​អញ្ជើញ​រួសរាន់​មក​…​ទិញ​ភ្លាម​…​ថែម​កាដូ​ជូន​ម៉ា​ពេញចិត្ត​ភ្លាម​! អតិថិជនទាំងអស់គ្រាន់តែទិញ Galaxy ស៊េរី M ម៉ូឌែល Galaxy M52 5G , Galaxy M32 ឬ Galaxy M22 នឹងទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗតែម្តង…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់​ផងដែរ​ថា​ សម្រាប់ Galaxy ស៊េរី M ឆ្នាំ 2022 នេះ​ជា​ត្រកូល​ថ្មី​មួយទៀត​ដែល​ក្រុមហ៊ុន សាម​សុង ទើបតែ​ធ្វើការ​បញ្ចេញ​មកលើ​ទីផ្សារ​នាពេលនេះ​ គឺ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ជូន​អតិថិជន​ទាំងអស់​គ្រប់លំដាប់​ថ្នាក់​ដែលមាន​រស​និយម​ផ្សេងគ្នា និង​ចំណង់​ចំណូលចិត្ត​ផ្សេងគ្នា​ដែលមាន​រចនាបទ​ថ្មី​ប្លែក​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ផងដែរ​។

​តើ Galaxy ស៊េរី M ទាំងនេះ​មាន​អ្វី​អស្ចារ្យ និង​ភាព​ខុសប្លែកគ្នា​យ៉ាងណា​ទៅ​…? ពិតជា​ខុសប្លែក​…​ពិតជា​ចម្លែក​អារម្មណ៍​ទាំង​៖ រូបរាង​ខាងក្រៅ​…​បច្ចេកវិទ្យា​ដែល​បំពាក់​មក​…​និង​តម្លៃ​ដែល​ល្អ​ហួស​ពី​ការរំពឹងទុក​…!

​សម្រាប់ Galaxy ស៊េរី M52 5G គឺ​ត្រូវបាន​ផលិត​ឡើងមក​ជាមួយនឹង​អេក្រង់​ធំ 6.7” ប្រភេទ Super AMOLED ដែលមាន Refresh rate ដល់​ទៅ 120Hz, កាមេរ៉ា​ក្រោយ 3 គ្រាប់​ដែល​កាមេរ៉ា​គោល​ទំហំ 64 MP និង​មាន​កាមេរ៉ា​មុខ​1 គ្រាប់ ទំហំ 32 MP ជាមួយ​អង្គ​ចងចាំ​ខ្ពស់​រហូតដល់ 8GB…​អង្គ​ផ្ទុក​ទិន្នន័យ​ធំ 128GB អាច​បន្ថែម​ក្រៅ​បាន​ដល់​ទៅ 1TB…​និង​កម្លាំង​ថាមពល​ថ្ម​ធំ 5000 mAh ផងដែរ​…​ចុះ​តម្លៃ​វិញ​…? សម្រាប់ Galaxy M52 5G នេះ​គឺមាន​តម្លៃ​ត្រឹមតែ $439 ប៉ុណ្ណោះ​…!

​រីឯ Galaxy M32 និង M22 វិញ​ក៏​អស្ចារ្យ​មិនធម្មតា​ដែរ​…! ទាំង 2 ស៊េរី នេះ​មកជា​មួយ​លក្ខណៈពិសេសៗ​ដូចជា​៖ អេក្រង់​ទំហំ 6.4” ប្រភេទ sAMOLED ជាមួយ Refresh rate 90 Hz, អង្គ​ចងចាំ 8 GB, អង្គ​ផ្ទុក​ទិន្នន័យ 128 GB និង​កម្លាំង​ថាមពល​ថ្ម 5000 mAh ផងដែរ​…​ខណៈដែល Galaxy M32 មានតម្លៃ $299 និង Galaxy M22 មានតម្លៃ​ត្រឹមតែ $239 ប៉ុណ្ណោះ​…! ប៉ុណ្ណឹង​ល្មមប្រើ​ហើយ​…! បើ​យើង​ធៀប​នឹង​ផលិតផល​ស្មា​ត​ហ្វូ​ន​ដទៃ​នៅលើ​ទីផ្សារ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​ខ្ញុំ​សូម Recommend ឱ្យ​លោកអ្នក និង​អតិថិជន​ទាំងអស់​ធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន សាម​សុង ចុះ​ពិតជា​មិន​ខកបំណង​ឡើយ​…!

​បើ​លោកអ្នក​មិន​ចង់​ឈឺក្បាល​នឹង​បញ្ហា​ម៉ាស៊ីន​ដើរ​យឺត​…​គ្រឿងបន្លាស់​…​និង​ទូរស័ព្ទ​មិន​កាន់​ថ្ម​អី​…​គ្មាន​ស្មា​ត​ហ្វូ​ន​ណា​ដែល​ល្អ​ជាង​ក្រុមហ៊ុន សាម​សុង នោះទេ​…! រឿងនេះ​លោកអ្នក​ដែល​កំពុង​ប្រើប្រាស់ និង​ធ្លាប់បាន​ប្រើប្រាស់ ស្មា​ត​ហ្វូ​ន ច្រើន​ជំនាន់ ច្រើន​ស៊េរី ប្រាកដជា​ដឹង​ច្បាស់​ក្នុង​ចិត្ត​ហើយ​…! អ៊ីចឹង​តើ​លោកអ្នក​ចង់​បន្ថែម​រស​និយម ឬក៏​ចង់បាន​អ្វីដែល​អស្ចារ្យ​នោះ​…! Galaxy ស៊េរី M ឆ្នាំ 2022 នេះ​គឺ​ពិតជា​អ៊ែ​ម​មែន​ណា៎​…!

​សាម​សុង​…​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដែល​ឈានមុខ​គេ និង​ជឿទុកចិត្ត​បំផុត​ក្នុង​ពិភពលោក​…!

​និយាយ​ទៅ Galaxy ស៊េរី M ឆ្នាំ 2022 នេះ​គឺមាន​សមត្ថភាព​លេចធ្លោ និង​ចំណុច​អស្ចារ្យ​រៀងៗ​ខ្លួន​ដែល​ធ្វើឱ្យ​អតិថិជន​ទាំងអស់​មានការ​លំបាក​ក្នុងការ​សម្រេចចិត្ត​ជ្រើស​យកមកប្រើ​…​ព្រោះ​សុទ្ធតែ​ល្អ​ដូចៗ​គ្នា​…!

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម