បច្ចេកវិទ្យា
Facebook បាត់អ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
Facebook បានបាត់បង់អ្នកប្រើប្រាស់ប្រចាំថ្ងៃច្រើនបំផុតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ១៨ឆ្នាំរបស់ខ្លួន តាំងពីចាប់ដំណើរការកាលពីឆ្នាំ២០០៤ ខណៈនាយកប្រតិបត្តិ Mark Zuckerberg ជឿថា វាបណ្តាលមកពីសន្ទុះគាំទ្រលើ TikTok ។

មេធំ Facebook និយាយថា ប្រមាណ ២ឆ្នាំមកនេះ មនុស្សបានងាកទៅប្រើកម្មវិធី TikTok ដែលនេះបណ្ដាលឱ្យបណ្ដាញរបស់លោកធ្លាក់ចុះអ្នកប្រើប្រាស់ជិត ៥០ម៉ឺននាក់ក្នុងមួយថ្ងៃ។ Zuckerberg បានរំលឹកឡើងវិញដែរថា Meta ដែលជាម្ចាស់ Facebook, Instagram និង WhatsApp កំពុងខិតខំជំរុញការអភិវឌ្ឍន៍វីដេអូខ្លីៗរបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង ដើម្បីប្រកួតប្រជែងជាមួយ TikTok។ ប៉ុន្តែគម្រោងថ្មី កំពុងស្ថិតក្នុងដំណាក់កាលតេស្តនៅឡើយ ដូច្នេះបានជា Tiktok អាចដណ្ដើមបានអ្នកគាំទ្រពីហ្វេសប៊ុកបានយ៉ាងងាយ។

បច្ចុប្បន្ន Facebook មានអ្នកប្រើប្រាស់ត្រឹមតែ ១.៩៣ ពាន់លាននាក់ប៉ុណ្ណោះ ដែលចំនួននេះបានធ្វើឱ្យភាគហ៊ុនធ្លាក់ចុះជាង ២០% ឬគិតជាប្រាក់ ក្រុមហ៊ុនខាតបង់ប្រមាណចំណូល ៥០០ ពាន់ប៊ីលានដុល្លារ ក្នុងរយៈមួយត្រីមាសចុងក្រោយនេះ។
ទោះយ៉ាងណាក្រុមហ៊ុននៅតែជឿជាក់ ក្រោយពីសម្ពោធកម្មវិធី Reality Labs ដែលរួមមាន កាសស្តាប់និម្មិត វ៉ែនតានិម្មិត បច្ចេកវិទ្យាជួបគ្នាពិតតាមពិភពនិម្មិត និងកម្មវិធីស្មាតហ្វូនផ្សេងទៀត ហ្វេសប៊ុកអាចទាញអ្នកគាំទ្រឱ្យត្រឡប់មកវិញមិនខាន។

ដោយឡែក ចំពោះមូលហេតុដែលអ្នកនិយមលេងអ៊ីនធឺរណិត បែកចិត្តទៅប្រើ TikTok ព្រោះបណ្ដាញនេះជាទីផ្សារវីដេអូដែលអាចទាក់ទាញទស្សនិកបានច្រើន រហ័ស និងចំណាយតិចជាងហ្វេសប៊ុក។
ទោះជាយ៉ាងណា ក្រុមហ៊ុន Meta មានចក្ខុវិស័យវែងឆ្ងាយជាមួយនឹង Metaverse ដែលពេលនេះ Meta កំពុងប្រជែងផលិតទម្រង់វីដេអូថ្មីៗ ដើម្បីតម្រូវការទស្សនិកជន ខណៈនាយកប្រតិបត្តិជឿមុតមាំថា វានឹងជោគជ័យក្នុងរយៈពេលវែង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងអត់ ក្រុមហ៊ុន Meta កាន់កាប់បណ្ដាញណាខ្លះនៅក្នុងដៃ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


