បច្ចេកវិទ្យា
Apple បញ្ចេញវ៉ែនតា VR ស៊េរីថ្មី បញ្ជាដោយសំឡេង ភ្នែក និងដៃ ដាក់លក់ក្នុងតម្លៃជិត ៣,៥០០ ដុល្លារ
ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលវ៉ែនតា VR ស៊េរីថ្មីមានឈ្មោះថា Vision Pro ដែលមានសមត្ថភាពខ្ពស់បញ្ជាដោយសម្លេង ភ្នែក និងដៃ ដោយមិនចាំបាច់ត្រូវការឧបករណ៍ផ្សេងបញ្ជាជំនួសឡើយ ហើយនឹងចេញលក់នៅដើមឆ្នាំក្រោយជាមួយតម្លៃ ៣,៤៩៩ ដុល្លារ ។

នាយកប្រតិបតិ្តក្រុមហ៊ុនលោក Tim Cook បញ្ជាក់ថា “វ៉ែនតា Vision Pro” គឺជាវ៉ែនតាប្រភេទថ្មីមួយទៀត ជាមួយនឹងការលាយបញ្ចូលគ្នារវាងពិភពនិមិត្ត និងពិភពពិត ហើយអ្នកប្រើប្រាស់អាចបញ្ចូលពិភពទាំងពីរ ក៏ដូចជាស្វែងរកកម្មវិធី ឬមុខងារផ្សេងៗ ដោយគ្រាន់តែក្រឡែកភ្នែកចុះឡើង បញ្ចេញសំឡេងនិយាយពាក្យឲ្យច្បាស់ៗ និងប្រើដៃជាកាយវិការប៉ុណ្ណោះ ពោលមិនចាំបាច់ត្រូវការឧបករណ៍បញ្ជាឡើយ ។

វ៉ែនតា Vision Pro មានប្រព័ន្ធកាមេរ៉ា ៣ វិមាត្រ និងមីក្រូហ្វូន ដើម្បីថតវីដេអូ និងរូបភាពដែលអាចមើលជា 3D នៅពេលក្រោយបាន ។ កាន់តែពិសេស អ្នកប្រើប្រាស់អាចមើលភាពយន្ត និងកម្មវិធីទូរទស្សន៍ជាមួយ Vision Pro ដែលមានអេក្រង់ធំ ហើយពួកគេក៏អាចលេងហ្គេម Apple Arcade ជាង ១០០ នៅលើអេក្រង់ធំតាមដែលពួកគេចង់បាន ។

វ៉ែនតា Vision Pro អាចប្រើបានរយៈពេល ២ ម៉ោងជាមួយនឹងការច្នៃដាក់ថ្មខាងក្រៅ ដែលនឹងកាត់បន្ថយទម្ងន់លើក្បាលរបស់អ្នកប្រើប្រាស់ ។ ទោះយ៉ាងណាក៏ដោយ ឧបករណ៍ត្រូវតែដោតចូលទៅក្នុងជញ្ជាំង ឬកញ្ចប់ថ្ម ហើយមិនមានការប្រើប្រាស់តែម្នាក់ឯងទេ ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន ផលិតផលនេះ និងមានលក់នៅដើមឆ្នាំក្រោយនៅសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងឆ្នាំ ២០២៤ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


