បច្ចេកវិទ្យា
ប៉ាតង់ថ្មីរបស់ Apple បង្ហាញពី iPhone នាពេលអនាគត អាចមូរបាន
គេធ្លាប់តែឃើញក្រុមហ៊ុន Samsung និង Motorola ផលិតទូរស័ព្ទវៃឆ្លាតដែលអាចបត់បាន ប៉ុន្តែពេលនេះគូប្រជែងរបស់ខ្លួនគឺ Apple អាចកំពុងនឹងសំងំផលិត iPhone ថ្មីដ៏អស្ចារ្យ ដែលអាចមូរបានដូចជាកន្ទេល។

ប៉ាតង់ថ្មីមួយ បានបង្ហាញអំពីឧបករណ៍ដែលអាចមូរបាន ជាមួយនឹងអេក្រង់យ៉ាងស្តើង ហើយមានបំពាក់ជាមួយស្រទាប់កញ្ចក់ ដើម្បីការពារពេលមូរទូរស័ព្ទ ខណៈឯកសារនេះក៏បានបង្ហាញពីការបន្ថែមថ្នាំកូតទៅស្រទាប់ខាងក្រៅក៏ដូចជា ស្រទាប់ប្រឆាំងស្នាមប្រឡាក់ ប្រឆាំងអ័ព្ទ និងប្រឆាំងការឆ្លុះផងដែរ។
ស្រទាប់ទីមួយអាចធ្វើពីថ្នាំកូត បន្ទាប់មក ស្រទាប់ទីពីរធ្វើពី Polyimide ដែលជាប្រភេទផ្លាស្ទិក គេយកទៅប្រើក្នុងអ្វីៗ ចាប់ពីសមាសធាតុយន្តហោះ រហូតដល់សម្ភារកីឡា ហើយចំពោះស្រទាប់ខាងក្រៅ គឺនឹងស្តើងបំផុត ធ្វើពីវត្ថុធាតុ Polymer ដែលពេញនិយមក្នុងថង់ផ្លាស្ទិក សម្លៀកបំពាក់ និងឧបករណ៍ចង្ក្រាន ស្រោបដោយ Teflon។

ទោះបីជាយ៉ាងណាក៏ដោយ នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលប្រភពមិនបញ្ជាក់អស់ ទាក់ទងនឹងទូរស័ព្ទឆ្លាតវៃមូរដូចកន្ទេលនេះ ប៉ុន្តែអ្នកជំនាញអះអាងថា iPhone នាពេលអនាគត ពិតជាមានភាពធន់ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ព្រួយបាម្ភ នោះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញ iPhone 15 របស់ខ្លួននៅខែកញ្ញាខាងមុខ ដូច្នេះប្រសិនបើក្រុមហ៊ុនចេញស្មាតហ្វូនដែលអាចមូរបាននេះមែន លុះត្រាតែដល់ឆ្នាំ២០២៤ឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


