បច្ចេកវិទ្យា
បែកធ្លាយតម្លៃ iphone 15 ទាំង ៤ ស៊េរីដែលនឹងចេញលក់ឆាប់ៗនេះ
ក្រុមហ៊ុន Apple នឹងបើកបង្ហាញផលិតផលទូរសព្ទ iPhone ស៊េរីថ្មី នោះគឺ iPhone 15 នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ហើយអាចឲ្យអតិថិជនធ្វើការកុម្មង់បាន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា និងដាក់លក់នៅទីផ្សារចាប់ពីថ្ងៃទី២២ ខែកញ្ញាតទៅ ។

Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញស៊េរី iPhone 15 ចំនួន ៤ ម៉ូដែល ដូចជា iphone 15, iPhone 15 Plus, iPhone 15 Pro, និង iPhone 15 Pro Max ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbs បានឲ្យដឹងថា សម្រាប់តម្លៃវិញ iPhone 15 អាចមានចាប់ពី ៧៩៩ ដុល្លារ, iPhone 15 Plus ចាប់ពី ៨៩៩ ដុល្លារ, iPhone 15 Pro តម្លៃ ១,០៩៩ ដុល្លារ និង iPhone 15 Pro Max មានតម្លៃចាប់ពី ១,២៩៩ ដុល្លារ ។

iPhone 15 ធម្មតា ត្រូវបានគេរំពឹង ថានឹងមានអេក្រង់ទំហំ ៦.១ អ៊ីញ ។ ដោយឡែក iPhone 15 Plus ទំហំ ៦.៧ អ៊ីញ ដែលនឹងមានថាមពលថ្មធំជាង ។
ចំពោះ ម៉ូដែល iPhone Pro ដែលមានតម្លៃថ្លៃ នឹងមានបន្ទះឈីប A17 Bionic ថ្មី រួមជាមួយនឹង RAM បន្ថែមទៀត ។ iPhone 15 Pro មានទំហំ ៦.១ អ៊ីញ ខណៈ iPhone 15 Pro Max ធំជាងមុន ដែលនឹងក្លាយជា iPhone ដំបូងបំផុត មានកាមេរ៉ា periscope Zoom 5X-6X ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Forbs
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


