បច្ចេកវិទ្យា
វិស្វករកំពុងផលិតម៉ាស៊ីនខ្យល់ អុកស៊ីហ្សែនក្នុងល្បឿនផលិតភាពដល់ទៅ៨ដងលើសធម្មតា
វិស្វកររថយន្ត និងម៉ាស៊ីនត្រជាក់នៅអូស្ត្រាលី បានប្រមូលផ្ដុំគ្នាផលិតម៉ាស៊ីនអុកស៊ីហ្សែននិងបំពង់ខ្យល់ប្រើក្នុងពេទ្យ ឲ្យបានយ៉ាងឆាប់រហ័ស ក្រោមគំរូដើមនៃអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិងអ្នកជំនាញផ្នែកថែទាំមូលដ្ឋាន។
ពួកគេកំពុងធ្វើការ ជាមួយសាស្ត្រាចារ្យឈានមុខគេក្នុងចំណោមអ្នកជំនាញ ICU នៅសហរដ្ឋអាមេរិក ជាមួយបណ្ដាអ្នកពាក់ព័ន្ធនឹងជំនាញផលិតប្រព័ន្ធបញ្ជាម៉ូទ័រអេឡិចត្រូនិកហើយនិយាយថា វាមិនមានអ្វីប្លែកគ្នាខ្លាំងទេ ចំពោះគ្រឿងបន្លាស់ដែលយើងធ្លាប់ប្រើនៅលើបណ្ដាឡានទំនើបៗ។

ម៉ាស៊ីនខ្យល់ដែលពួកគេកំពុងព្យាយាមផលិត គឺជាឧបករណ៍សម្រាប់ជំនួយដល់ការដកដង្ហើមសម្រាប់ប្រើក្នុងវេជ្ជសាស្ត្រហើយកំពុងខ្សត់ខ្លាំងក្នុងយុទ្ធនាការព្យាបាលអ្នកកើតជំងឺកូវីដ១៩។ដោយមានតម្រូវការបំពង់ខ្យល់ថយចុះសន្សឹមៗនៅក្នុងប្រទេសអូស្ត្រាលីជាមួយនឹងសេចក្ដីប្រកាសថ្មីៗនៃមន្ទីរពេទ្យឯកជន ដែលព្រមផ្ដល់ជំនួយម៉ាស៊ីនពួកគេមកឲ្យពេទ្យរដ្ឋ ក្រសួងសុខាភិបាលបាននិយាយថា ការផលិតនៅតែត្រូវជំរុញទៅមុខក្នុង ល្បឿន៨ដងនៃពេលផលិតធម្មតាព្រោះអូស្ត្រាលីគិតថា គេមិនអាចពឹងផ្អែកលើការនាំចូលពីក្រៅបានទៀតទេ។
លោក Roland Dane ប្រធានក្រុមវិស្វករនេះបានមានប្រសាសន៍ថា“ ខ្ញុំពិតជាមានមោទនភាពចំពោះការច្នៃប្រឌិត និងភាពរហ័សរហួនរបស់ក្រុមរបស់ខ្ញុំ និងអ្វីដែលយើងអាចធ្វើបាននៅពេលយើងដាក់ចិត្តគំនិតរបស់យើងជ្រៅជាមួយវា” ៕
ប្រែសម្រួល៖Mr Tomorrow
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


