Connect with us

បច្ចេកវិទ្យា

កម្ពុជា ដាក់គោលដៅបង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានសម្រាប់សិស្សចប់បាក់ឌុប ដល់ ១០០% ត្រឹមឆ្នាំ២០៣០

បានផុស

នៅ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានបំណងបង្កើនអត្រា​អក្ខរកម្មឌីជីថលមូលដ្ឋាន​​ក្នុងចំណោម​សិស្សបញ្ចប់ការសិក្សា​ទុតិយភូមិ​ ឲ្យបាន​ដល់​ ១០០% ត្រឹមឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់របស់លោក ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយនិងជំរុញការ​ប្រើប្រាស់​ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែវិច្ឆិកានេះ។

លោក ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបង្កើនអត្រា​អក្ខរកម្មឌីជីថលមូលដ្ឋាន​​ក្នុងចំណោម​សិស្សបញ្ចប់ការសិក្សា​ទុតិយភូមិ ក្រសួងក៏មានបំណងបង្កើន​ចំនួនធនធានមនុស្ស​ជំនាញឌីជីថលនៅ​កម្ពុជា​​ឱ្យ​បាន​ដល់ ១០ម៉ឺន​នាក់ និងបង្កើនអត្រាប្រជាពលរដ្ឋ​មាន​កម្រិតអក្ខរកម្មឌីជីថល​មូលដ្ឋាន​ ឲ្យមាន​ដល់​ ៥០% ក្នុងឆ្នាំ២០៣០ ដូចគ្នាផងដែរ។

លោករដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវបំណងខាងលើ ក្រសួងប្រៃសណីយ៍ បានដាក់ចេញ​នូវ​អន្តរាគមន៍គោលនយោបាយ​ និងកម្មវិធីជាច្រើន​ ដែលមានដូចជា៖ ការផ្តល់​អាហារូបករណ៍ជាប្រចាំ​សម្រាប់​សិស្ស​ឆ្នើមឱ្យ​​ចូលរៀន​ជំនាញ​បច្ចេកវិទ្យាឌីជីថល​​ ​បង្កើត​​កម្មវិធី​ផ្តល់ឥណទាន​ឥតការប្រាក់​​ដល់​សិស្ស​​ដែលមាន​បំណង​បន្តការសិក្សា​​​ផ្នែកឌីជីថលនៅថ្នាក់ឧត្តមសិក្សា, ផ្ដល់ជំនួយហិរញ្ញប្បទានដល់គ្រឹះស្ថានជាដៃគូ​​​ ក្នុងរៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញឌីជីថល​រយៈពេលខ្លី, រៀបចំ​ផែនទីចង្អុលផ្លូវ​​ជំនាញឌីជីថល, កសាងមជ្ឈមណ្ឌលបច្ចេកវិទ្យា​សហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំង​ប្រទេស រៀបចំ​មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ក៏ដូចជា​ការតភ្ជាប់អ៊ីនធឺណិត​​ល្បឿនលឿន​ដល់​គ្រឹះស្ថានឧត្តម​សិក្សា​ និង​ការបង្កើត​នូវ​ប្រព័ន្ធ​​គ្រប់គ្រងសកលវិទ្យាល័យ។

ក្រៅពី​កិច្ចខិតខំ​ជំរុញកសាង​មូលធនមនុស្សឌីជីថលខាងលើ​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ក៏បានពង្រីកវិសាល​គ្របដណ្តប់នៃ​សេវា​ទូរគមនាគមន៍ និងពង្រឹង​សមត្ថភាព​នៃ​បណ្តាញ​ដែលមានស្រាប់ ​តាមរយៈការសាងសង់​ស្ថានីយ៍អង់តែន​បន្ថែម​ និងការរាយបណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នង និងតភ្ជាប់​នៅក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំ​ជន និង​តំបន់ទេសចរណ៍ជាដើម៕

អត្ថបទទាក់ទង៖ ក្រសួងប្រៃសណីយ៍ រៀបចំ​ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាលើកទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣១ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣៧ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម