Connect with us

ចរាចរណ៍

ជិះម៉ូតូបញ្ច្រាសផ្លូវបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗ និងម្ខាងទៀតរងរបួសធ្ងន់

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលបុកម៉ូតូគ្រឿងទៀតពេញទំហឹង ធ្វេីឲ្យភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចស្លាកក្រុមហ៊ុនធានារាប់រងអាយុជីវិត(AIA) ជិតនិងឃ្លាំងសាំងសូគីមុិច តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ង៉ែត គឹមលៀង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជិះម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1ID-1654 (ជិះបញ្ច្រាស់ផ្លូវ)។ ចំណែកអ្នករងបួសមិនស្គាល់អត្តសញ្ញាណ​នោះទេ បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IQ-1119។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញម៉ូតូម៉ាកស្កុបពីជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅចរាចរណ៍ ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ត្រង់ចំណុចកេីតហេតុ ក៏មានម៉ូតូឌ្រីមសង់ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនលឿន ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្កុបពីបោកផុងលលាដ៍ក្បាល និងបាក់ដៃ បាក់ជេីងជាច្រេីនកំណាត់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ ។ ដោយឡែកសពត្រូវបានសមត្ថកិច្ច ធ្វេីកំណត់ហេតុរួចដឹកយកទៅតម្កល់ទុកនៅវត្តទួលអស់លោករងចាំប្រគល់ជូន សាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៦ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម