ចរាចរណ៍
កំពុងតែអង្គុយ រ៉ូឡូដាច់ហ្វ្រាំងជ្រុលទៅកិន កម្មករធ្វើផ្លូវល្បឿនលឿនម្នាក់ស្លាប់
បុរសជាកម្មករធ្វើផ្លូវល្បឿនម្នាក់ត្រូវបានរ៉ូកិនថ្នល់ដាច់ហ្វ្រាំងជ្រុលកិនស្លាប់នៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើផ្លូវ។ នេះបើតាមការផុសលើផេកអគ្គស្នងការនគរបាលជាតិ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី លើផ្លូវល្បឿនលឿនត្រង់ចំណុចភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរ៉ូឡូ០១គ្រឿងពណ៌លឿង ម៉ាក LIUGONG គ្មានពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( គេចខ្លួនក្រោយពេលកើតហេតុរួច ) បើកបរពីទិសខាងលិចទៅទិសខាងកើត ។
ប្រភពបន្តថា ពេលបើកមកដល់ចំណុចខាងលើ រ៉ូឡូបានដាច់ហ្វ្រាំងជ្រុលទៅមុខកិនឈ្មោះ មួង សាមឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាកម្មករធ្វើផ្លូវល្បឿនលឿន ដែលកំពុងអង្គុយនៅលើផ្លូវ បណ្តាលអោយស្លាប់កន្លែងកើតហេតុ ។
បច្ចុប្បន្ន វត្ថុតាងចាត់ចែងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។ ចំណែកសាកសពក្រោយពីធ្វើកោសល្យវិច័យរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់