Connect with us

ចរាចរណ៍

បុរស​ម្នាក់​បាន​ស្លា​ប់​ ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវ​រថយន្ត​បុក​

បានផុស

នៅ

បុរស​ម្នាក់​បាន​បាក់ជើង​ម្ខាង​ស្លា​ប់​ ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ បន្ទាប់ពី​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក​XR​មួយគ្រឿង ​ត្រូវ​រថយន្ត​ហាយ​លេន​ឌ័​របុក​ពី​ចំហៀង​ពេញទំហឹង កាលពី​វេលា​ម៉ោង​០១ និង​៣០​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣១០ កែង​ផ្លូវ​១១៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សព​ជនរងគ្រោះ​មានឈ្មោះ វ៉ន សុផល ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ មាន​ស្រុកកំណើត ឃុំ​កោះ​ច​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ហា​លេន​ឌ័​រ​មួយគ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-7383​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​XR​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-4000​ជិះ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១០ ទិសដៅ​ពី​កើ​តទៅ​លិច ចំហៀង​ខាង​ខាងមុខ បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ ដួល​បោក​នឹង​ថ្នល់ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​បាក់ជើង​ស្តាំ​ម្ខាង​របួស​ធ្ងន់ធ្ងរ បន្ទាប់មក​រថយន្ត​សង្គ្រោះបាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ តែ​ក្រោយមក​ជនរងគ្រោះ​រងរ​បួស​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ស្លា​ប់​នៅឯ​មន្ទីរពេទ្យ ហើយ​រថយន្ត​សង្គ្រោះបន្ទាន់​បាន​ដឹក​សព​ជនរងគ្រោះ​មក​កន្លែងកើតហេតុ​វិញ​ដើម្បី​រក​សាច់ញាតិ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង​រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមច្បាប់​។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម