Connect with us

ចរាចរណ៍

សិស្ស​២​នាក់​ជិះ​ម៉ូតូ​មកពី​រៀន​គួរ​ត្រៀម​ប្រឡង​ថ្នាក់​ទី​១២​ឆ្លង​ផ្លូវ​ជាតិ ស្រាប់តែ​រថយន្ត​បើក​បុកបណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ គួរ​ឲ្យ​សង្វេគ​ណាស់​សិស្ស​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មកពី​រៀន​គួរ​ដើម្បី​ត្រៀម​ប្រឡង​ថ្នាក់​ទី​១២ ឆ្លង​ផ្លូវ​ជាតិ ស្រាប់​តែ​មាន​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​នៅ​ពេល​យប់​បើក​មក​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​សិស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​ផ្សារ​អូរ​អំបិល ស្ថិតនៅ ភូមិ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា សិស្ស​រងគ្រោះ​មាន ឈ្មោះ អោម ឆៃ​លីន ភេទ​ស្រី​អាយុ​១៨​ឆ្នាំ អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1M-0566​បន្ទាយមានជ័យ ស្លាប់​នៅ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ​និង អ្នករួមដំណើរ​ឈ្មោះ ឡា​ម ឡាំ​ផៃ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ពរ​២ ខេត្តបាត់ដំបង ជនរងគ្រោះ​ទាំង​២​នាក់ នៅ​ភូមិ​កំពីងពួយ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបាត់ដំបង មក​ស្នាក់នៅ​រៀន​ថ្នាក់​ទី​១២ នៅ​ក្រុង​សិរីសោភ័ណ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ​មុន​ពេល​កើតហេតុ​យុវ​សិស្ស​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មកពី​រៀន​គួរ​ដើម្បី​ត្រៀម​នឹង​ប្រឡង​ថ្នាក់​ទី​១២​ខាងមុខ ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​កើតហេតុ​ស្រាប់​ធ្វើកា​រឆ្លង​ផ្លូវ​ជាតិ ស្រប​ពេល​នោះ មាន​រថយន្ត​១​គ្រឿង ម៉ាក​ឡុ​ច​សីស​330 ព​ណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ​.2AP-5305 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​នៅ​ពេល​យប់​បើក​មក ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​បុក​ម៉ូតូ​សិស្ស​កំពុង​ជិះ​ឌុប​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​និង​អ្នករួមដំណើរ​រង​របួស​ធ្ងន់ ចំណែក​អ្នក​បើក​រថយន្ត​ក្រោយពី​បុក​ហើយ​ បាន​បើក​រត់​គេចខ្លួន​បាត់ស្រមោល​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅ​កន្លែងកើតហេតុ​នោះ​ប្រជាពលរដ្ឋ​បាន​ក្តាប់​ភិនភាគ​និង​លេខ​ឡាន​បាន កម្លាំង​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​អ្នកបើករថយន្ត​នោះ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់ ​ចំណែក​សព​សិស្ស​នោះ​ក្រុម​គ្រួសារ​បាន​មក​ទ​ទួល​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​តាម​ប្រពៃណី៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម