ចរាចរណ៍
Update៖ ករណីក្រឡាប់រថយន្ដដឹកកម្មករកម្មការិនីរោងចក្ររបួសធ្ងន់ស្រាល៦០នាក់ និងមានស្ត្រីពោះធំ២នាក់
កម្មករកម្មការិនីរោងចក្រចំនួន៦០នាក់ ក្នុងចំណោមអ្នកធ្វើដំណើរលើរថយន្ដ៧០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដនៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានដឹងថា កម្មករកម្មការិនីរោងចក្រចំនួន៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមាន១០ធ្ងន់ធ្ងរ និងមានស្ត្រីមានផ្ទៃពោះចំនួន២នាក់។ របាយការណ៍បញ្ជាក់ថា រថយន្ដដឹកកម្មករកម្មការិនីរោងចក្រនេះ អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង៧០នាក់។

បើតាមការបញ្ជាក់ពីស្នងការខេត្ត មូលហេតុគឺអ្នកបើកបរបាត់ម្ចាស់ការដោយធ្វើដំណើរពីទិសខាងជើងទៅត្បូងមកដល់ចំណុចផ្លូវកោង រថយន្ដបត់ទៅកើតបណ្ដាលអោយរេចង្កូតក្រឡាប់ធ្លាក់ស្រែ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅព្រឹកថៃ្ងសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្ដបង្កម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់2.5តោន៕
អត្ថបទ៖ ភួង រដ្ឋា







-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


