ចរាចរណ៍
មេប៉ុស្តិ៍ឃុំអង្គរបូរី រងរបួស ខណៈនារីម្នាក់ស្លាប់ ក្រោយដឹកគ្នាចេញពីផ្ទះសំណាក់ជិះបុកគោយន្ដពីក្រោយ
ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈលោកមេប៉ុស្តិ៍រដ្ឋបាលឃុំអង្គរបូរី ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងហេតុការណ៍ជិះម៉ូតូបុកគោរយន្តពីក្រោយ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣៤នាទី លើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ចំណុចភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស រវាងម៉ូតូ និងគោយន្ត។ ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១. ៩៨៦៦ បើកបរដោយឈ្មោះ សន ចន្រ្ទា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកព្រៃកប្បាស។ ចំណែកអ្នករួមដំណើរឈ្មោះ មៀច ចន្ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាមេប៉ុស្តិ៍ឃុំអង្គរបូរី រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។
ប្រភពពីកន្លែងកើតហេតុបានបង្ហើបថា លោកមេប៉ុស្តិ៍ និងស្ត្រីដែលស្លាប់ទើបតែឌុបគ្នាចេញពីផ្ទះសំណាក់ ដោយឲ្យស្ត្រីជាអ្នកបើកបរម៉ូតូឌុបលោកមេប៉ុស្តិ៍ ពីទិសខាងលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបុកជាមួយគោយន្តពីក្រោយដែលកំពុងបើកបរស្របទិសគ្នាយ៉ាងពេញទំហ៊ឹង។
ដោយឡែកសមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងដែរថា គោយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចបាត់។ សមត្ថកិច្ចបញ្ជាក់ដែរថា មូលហេតុ គឺអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។
បច្ចុប្បន្ន កម្លាំងជំនាញស្រុកព្រៃកប្បាសបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងម៉ូតូបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯគោយន្តកម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកបន្ត៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


