ចរាចរណ៍
Update៖ រថយន្តALPHARD បុករថយន្តដឹកកម្មករកម្មការិនីរោងចក្រ ស្លាប់ម្នាក់របួស២នាក់
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កៀបជាប់ក្នុងរថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកកម្មករកម្មការិនីរោចក្រ និងរថយន្តអាលហ្វាត (ALPHARD )។ ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-8121 ធ្វើដំណើពីទិសខាងលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធំប្រភេទទេសចរណ៍ដឹកកម្មករកម្មការិនីរោងចក្រ ពណ៌បៃតង គ្មានស្លាកលេខ ដឹកកម្មករកម្មការិនីរោងចក្រពេញរថយន្ត មានចំនួនជិត៨០នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច ស្រាប់តែរថយន្តអាលហ្វាត (ALPHARD) រ៉េចង្កូតទៅខាងឆ្វេងដៃ បុករថយន្តដឹកកម្មករកម្មការិនីរោងចក្រពេញទំហឹងចំពីមុខ កៀបជាប់អូសរថយន្តឮសូសំឡេងដូចផ្ទុះគ្រាប់បែក ផ្អើលដល់ពលរដ្ឋរស់នៅជិតនោះចេញមកមើល និងជួយគាស់រថយន្តយកជនរងគ្រោះចេញ ប៉ុន្តែយកមិនបាននោះ ទើបសមត្ថកិច្ចហៅរថយន្តស្ទូចមកទាញយកជនរងគ្រោះចេញបាន ប៉ុន្តែតែអកុសលជនរងគ្រោះបាមស្លាប់បាត់បង់ជីវិតទៅហើយ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ចំពោះកម្មករកម្មការិនីនៅលើរថយន្តជាច្រើនបុកខ្ទប់បោកគ្នា រងបួស២នាក់សម្រាកនៅមន្ទីពេទ្យ និងអ្នកផ្សេងទៀតមិនមានបញ្ហាអ្វីដោយឲ្យក្រុមគ្រួសារមកទទួលទៅផ្ទះបាត់អស់។ សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនរងគ្រោះដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ តូច សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកអ្នកបើកបររថយន្តដឹកកម្មករកម្មការិនី អត់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា រថយន្តដឹកកម្មករកម្មការិនីចេញពីធ្វើការថែមម៉ោងទៅខាងស្រុកស្វាយជ្រំ។ រីឯមធ្យោបាយទាំងពីត្រូវបានសមត្ថកិច្ចស្រុកស្វាយទាប ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការនគរបាលស្រុកស្វាយទាប រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ហើយសាកសពជនរងគ្រោះរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ភក្ដី




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


