ព័ត៌មានជាតិ
យុវសិស្សម្នាក់បង្ហោះកង់ធ្វេសប្រហែស ធ្លាក់បាក់.កស្លាប់នៅនឹងកន្លែង
សៀមរាប ៖ ជារឿងមិនគួរឲ្យជឿសោះ អាយុជីវិតពិតជាផុយស្រួយណាស់ចូរកុំធ្វេសប្រហែស ជាក់ស្តែងសិស្សសាលាអនុវិទ្យាល័យអង្គរធំ ម្នាក់បានចេញពីរៀន ជិះកង់បង្ហោះខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យធ្លាក់មកវិញបាក់.ក ស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី បង្កឡើងដោយខ្លួនឯង នៅចំណុចមុខសាលាអនុវិទ្យាល័យអង្គរធំ ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះគើយ ឧត្តម ភេទប្រុសអាយុ១៥ឆ្នាំ សិស្ស ថ្នាក់ទី៧ រៀននៅអនុវិទ្យាល័យ អង្គរធំ រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
លោកបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះមូលហេតុ បណ្តាលមកពីយុវសិស្សខាងលើជិះកង់បង្ហោះ ធ្លាក់បាក់.កស្លាប់តែម្ដង នេះបើតាមការសន្និដ្ឋាន និងកោសល្យវិច័យរបស់លោកគ្រូពេទ្យផងដែរ៕
ដោយ ៖ កុសល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ៩ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ