ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតចិននៅបាងកក បញ្ជាក់ជាថ្មីថា ចិនគ្មានផលប្រយោជន៍ក្នុងជម្លោះកម្ពុជា-ថៃទេ
ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងបាងកកប្រទេសថៃ លោក សាង ជៀនវ៉េ (Zhang Jianwei) បានបញ្ជាក់ជំហររបស់ខ្លួន ជាថ្មីនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហៈសាក់ ភួងកេតុកែវ (Sihasak Phuangketkaew) ថា ប្រទេសចិនមិនបានដឹកជញ្ជូនអាវុធឲ្យកម្ពុជាក្នុងជម្លោះជាមួយថៃក្នុងពេលកន្លងមកទេ។

ការបញ្ជាក់របស់មុខការទូតចិននៅទីកុ្រងបាងកកនេះ ធ្វើឡើងក្នុងជំនួបផ្ទាល់មុខ លោក សាង ជៀនវ៉េ និង លោក ស៊ីហៈសាក់ ភួងកេតុកែវ កាលពីថ្ងៃទី៧ខែតុលានៅទីក្រុងបាងកក ហើយស្ថានទូតចិនបានបញ្ចេញព័ត៌មាននេះនៅថ្ងៃទី៨ខែតុលានេះ។ ជំនួបកម្រិតខ្ពស់នៃមន្ត្រីទាំងពីរប្រទេស បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់សារព័ត៌មានថៃដែលបានស្រង់ប្រភពពីអង្គភាពចារកម្មថៃចោទប្រកាន់ចិនផ្គត់ផ្គង់អាវុធឲ្យកម្ពុជាសម្រាប់ជម្លោះជាមួយថៃ ដែលការផ្តល់អាវុធកើតឡើងតែប៉ុន្មានសប្តាហ៍មុនការផ្ទុះអាវុធ។
តាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហៈសាក់ ភួងកេតុកែវ បានថ្លែងទៅកាន់របាយការណ៍ដែលថា ចិនបានផ្គត់ផ្គង់សព្វាវុធដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការប៉ះទង្គិចព្រំដែនជាមួយប្រទេសថៃ ផ្ទុយទៅវិញ ឯកអគ្គរដ្ឋទូតចិនបានបំភ្លឺថា ចិនមិនដែលផ្គត់ផ្គង់អាវុធដល់កម្ពុជាសម្រាប់ការវាយប្រហារលើប្រទេសថៃទេ ហើយបានសម្តែងការគាំទ្រចំពោះការចរចាដោយសន្តិវិធីរវាងប្រទេសថៃ និងកម្ពុជា ទាំងទ្វេភាគី និងក្នុងតំបន់។
តាមសាររបស់ស្ថានទូតចិន លោកឯកអគ្គរដ្ឋទូតចិន លោក Zhang បានសង្កត់ធ្ងន់ក្នុងជំនួបទ្វេភាគីនោះថា៖«ប្រទេសចិនមិនមានផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយតែងតែប្រកាន់ខ្ជាប់នូវគោលជំហរយុត្តិធម៌ និងមិនលំអៀងក្នុងការលើកកម្ពស់សន្តិភាព និងការចរចា»។
ឯកអគ្គរដ្ឋទូតចិន បានអះអាងថា តាំងពីជម្លោះបានកើតឡើងមក ចិនមិនបានផ្តល់ឧបករណ៍យោធាណាមួយដល់កម្ពុជាសម្រាប់ប្រើក្នុងការវាយប្រហារប្រទេសថៃឡើយ។ សម្ភារៈយោធាចិនកម្ពុជាបានមកពីគម្រោងសហប្រតិបត្តិការដែលមានស្រាប់៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


