កីឡា
វឿន វាសនា ត្រូវជួយ ក្រុម Win Streak ធ្វើការធ្ងន់២ប្រកួតថ្ងៃសៅរ៍-អាទិត្យ
ក្រុមបាល់ទះ Win Streak ដែលជាផ្ទះរបស់កីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា ត្រូវលេងពីរប្រកួតនៅថ្ងៃសៅរ៍-អាទិត្យ ទី១១-១២ ខែតុលា ឆ្នាំ ២០២៥ ក្នុងលីគបាល់ទះអាជីពតៃវ៉ាន់។

នៅថ្ងៃសៅរ៍ វេលាម៉ោង ៥:៣០នាទីល្ងាច ក្រុម Win Streak ទំនងជាមិនសូវធ្វើការធ្ងន់ទេដោយត្រូវជួបក្រុម Taoyuan Leopards ដោយសារពួកគេបានយកឈ្នះដោយលទ្ធផល ៣-០ កាលពីសប្តាហ៍មុន។
ប៉ុន្តែនៅថ្ងៃអាទិត្យ វេលាម៉ោង ២:០០រសៀល ក្រុម Win Streak ច្បាស់ជាធ្វើការធ្ងន់មិនខានដោយត្រូវជួបនឹងក្រុមខ្លាំង TSG Sky Hawks។ កាលពីសប្តាហ៍មុន ក្រុមរបស់ វឿន វាសនា ទទួលបានជ័យជម្នះយ៉ាងលំបាកលើក្រុមមួយនេះ។ ពេលនោះ Sky Hawks បានយកឈ្នះ ២សិតដំបូង ទើប Win Streak បានវាយបកយកឈ្នះ ៣សិតចុងក្រោយ ដើម្បីបញ្ចប់ដោយលទ្ធផល ៣-២។

ឆ្លងកាត់ ៣ ប្រកួតកន្លងទៅ ក្រុម Win Streak បានឈ្នះ Taipei East Power ៣-០, ឈ្នះ Taoyuan Leopards ៣-០ និងឈ្នះ TSG Sky Hawks ៣-២ ដើម្បីរកបាន ៨ ពិន្ទុ កំពុងឈរលើកំពូលតារាង។
កីឡាករគួរឲ្យចាប់អារម្មណ៍បំផុតក្នុងការប្រកួតរបស់ក្រុម Win Streak គឺគ្មានអ្នកផ្សេងក្រៅពី វឿន វាសនា ឡើយ ដែលបានពិន្ទុច្រើនជាងគេបំផុតសម្រាប់ការប្រកួត ៣ លើកកន្លងមក។ កីឡាករកម្ពុជា រកបាន ១៩ពិន្ទុ សម្រាប់ការប្រកួតទី១, រកបាន ១៦ពិន្ទុសម្រាប់ការប្រកួតទី២ និងរកបាន ៣៤ពិន្ទុសម្រាប់ការប្រកួតទី៣ ហើយបានក្លាយជាកីឡាករល្អជាងគេប្រចាំការប្រកួតទាំង ៣ លើកជាប់គ្នា។
សូមបញ្ជាក់ថា លីគបាល់ទះកំពូលតៃវ៉ាន់ មានតែ ៤ ក្រុមប៉ុណ្ណោះចូលរួមប្រកួតនៅក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេបានអភិវឌ្ឍខ្លួនឲ្យក្លាយជាលីគបាល់ទះអាជីពតៃវ៉ាន់ ខណៈរដូវកាលមុនមាន ៦ ក្រុម។ ទោះបីជាយ៉ាងណា ក្រុមនីមួយៗសុទ្ធតែពង្រឹងខ្លួនបានល្អតាមរយៈការនាំចូលកីឡាករបរទេសជាច្រើន។
វឿន វាសនា ទំនងជានឹងវិលត្រឡប់មកកម្ពុជា នៅពេលលីគបាល់ទះតៃវ៉ាន់សម្រាក ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រៀមការប្រកួតអន្តរជាតិ។ ជាពិសេសកីឡាស៊ីហ្គេម ចុងឆ្នាំនេះនៅប្រទេសថៃ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


