Connect with us

កីឡា

ញាក់សាច់! Real Madrid ត្រៀមលុយធំ ១៧៥ លានដុល្លារ ចរចាយកខ្សែបម្រើ អេស្ប៉ាញ ម្នាក់

បានផុស

នៅ

ក្លិបអធិរាជស Real Madrid បានដាក់គោលដៅផ្ទេរលើខ្សែបម្រើការពារសញ្ជាតិ អេស្ប៉ាញ Rodri និងត្រៀមចាយកញ្ចប់លុយធំ ដើម្បីចរចាយករូបគេពីក្លិប Manchester City នៅរដូវកាលក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយ Express Sport បានឱ្យដឹងថា ក្លិបយក្ស អេស្ប៉ាញ គ្រោងនឹងចាយលុយធំនៅរដូវក្តៅខាងមុខរហូតដល់ទៅ ១៧៥ លានដុល្លារអាមេរិក ដើម្បីចរចាយក Rodri ពី Man City។ ជាការពិត កាលពីមុនធ្លាប់ត្រូវបានគេអះអាង ថា Real Madrid នឹងមិនចាយលុយច្រើនជាង ១១៧ លានដុល្លារអាមេរិក សម្រាប់ Rodri ឡើយ។

ទោះបីជាយ៉ាងណា ឥឡូវនេះ ពួកគេបានកែប្រែយុទ្ធសាស្ត្រវិញ ដោយនឹងធ្វើការផ្តល់ជូនសំណើ នូវទឹកប្រាក់ក្នុងចំនួនច្រើន ដើម្បីបើកការចរចាជាមួយក្លិប Man City។ ប្រធានក្លិបលោក Florentino Perez ត្រូវបានគេនិយាយ ថាលោកគឺជឿជាក់លើ Rodri នឹងអាចមានឥទ្ធិផល ធ្វើឱ្យតំបន់បម្រើរបស់ Real Madrid មានភាពមុតស្រួចឡើងវិញ ដូចអំឡុងពេលរជ្ជកាលរបស់ Luka Modric និង Toni Kroos អ៊ីចឹងដែរ។

គួរឱ្យដឹងថា Rodri គឺជាខ្សែបម្រើដ៏ឆ្នើមបំផុតម្នាក់ក្នុងពិភពលោក ខណៈកាលពីឆ្នាំមុន ២០២៤ រូបគេបានឈ្នះពាន Ballon d’Or ជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួន។ Rodri នៅតែជាខ្សែបម្រើមិនអាចខ្វះបានម្នាក់សម្រាប់ Man City នៅរដូវកាលថ្មី ២០២៥-២០២៦ នេះ ប៉ុន្តែមួយរយៈចុងក្រោយនេះ កីឡាករហាក់អវត្តមានពីទីលានច្រើនបន្តិច ដោយសារតែបញ្ហារបួសញាំញី៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម