Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​យាង​និវត្តន៍​មក​ដល់​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​តុលា

បានផុស

នៅ

ព្រះមហាក្សត្រកម្ពុជា សម្ដេច​ព្រះបរមនាថ ​នរោត្តម សីហមុនី និង​ព្រះវររាជមាតា​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្ដេច​យាង​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះទីនាំង​យន្តហោះ​ពិសេស​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្វាយ​ដំណើរ​ព្រះ​មហាក្សត្រ​បានចុះ​ចតនៅ​ព្រលានយន្តហោះ​អន្តរជាតិតេជោ​នៅ​ម៉ោង​ប្រមាណ​៤រសៀល​ថ្ងៃអាទិត្យនេះ​ដោយ​មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​បាន​មក​ទទួល​ស្វាគមន៍​ព្រះមហាក្សត្រ​ផងដែរ​។

គួរឱ្យដឹង​ផងដែរ​ថា​ព្រះមហាក្សត្រ​តែង​តែ​យាង​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​២​ដង​ក្នុង​មួយ​ឆ្នាំ​​នៅ​ប្រទេស​ចិន។ ព្រះអង្គ​ស្ដេច​យាង​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​លើក​ទី​២​នៅ​ឆ្នាំ​នេះ​កាលពី​ថ្ងៃទី​២៣ ខែ​សីហា កន្លង​ទៅ។

ក្រៅយាងពិនិត្យព្រះរាជសុខភាព ព្រះមហាក្សត្រ​ និងសម្តេចព្រះវររាជមាតា​បានយាងជា​ព្រះកិត្តិយស​ក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម