Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ ព្រះមហាក្សត្រយាងទៅបារាំង ក្នុងព្រះរាជដំណើរចូលរួមកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ

បានផុស

នៅ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា  នៅវេលាម៉ោង៨៖៥នាទី តាមព្រះទីនាំងយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីយាងចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនយាងចាកចេញ ព្រះមហាក្សត្រ ទ្រង់បានផ្ញើព្រះរាជសារ ដោយមានព្រះរាជចំណារថា៖«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមក្នុងកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ។ »។

នៅក្នុងឱកាសអវត្តមាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ព្រះរាជទានសិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយក្នុងព្រះបរមនាមព្រះមហាក្សត្រ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

តាមគម្រោងការដែលគ្រោងទុក ព្រះមហាក្សត្រនឹងយាងនិវត្តន៍មកដល់មាតុប្រទេសវិញនៅវេលារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។

ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំងពីឆ្នាំ១៨៦៣ ដល់​ឆ្នាំ១៩៥៣ ហើយ​បារាំង​ក៏​ជា​អ្នក​ដែល​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ជា​មួយ​ថៃ​ផងដែរ ​ដែល​មាន​សន្ធិសញ្ញាបារាំង​-សៀម ឆ្នាំ១៩០៤ និង​ឆ្នាំ១៩០៧​ជា​សំអាង និងទទួល​ស្គាល់​ដោយ​អន្តរជាតិ​។ កម្ពុជា និងបារាំង បានចងភ្ជាប់ទំំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅក្នុងឆ្នាំ១៩៥២ ដែលគិតមកដល់ឆ្នាំ២០២៥ នេះ ទំនាក់ទំំនងនៃប្រទេសទាំងពីរឈានដល់វ័យ៧៣​ឆ្នាំហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម