ជីវិតកម្សាន្ដ
ហ្វីយ៉ាតា ត្រៀមរហូតដល់ទៅជាង ៦០ឈុត សម្រាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញា ដែលគ្រោងធ្វើនៅថៃ ឆាប់ៗនេះ
ក្រោយបញ្ជាក់ពីមូលហេតុដែលខ្លួនត្រូវតែទៅចូលរួមប្រកួត Miss Universe International 2025 បើទោះបីជាប្រព្រឹត្តិធ្វើនៅប្រទេសថៃ ម្សិលមិញនេះ ហ្វីយ៉ាតា បានបញ្ជាក់ឱ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានដឹងពីស្ថានភាពដ៏មរមាញឹកក្នុងការត្រៀមឈុតរបស់ខ្លួន ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ ដែលសម្រេចយករហូតដល់ទៅ ៦៣ឈុត ឯណោះ។

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហ្វីយ៉ាតា បានបញ្ជាក់ពីភាពមរមាញឹកក្នុងកិច្ចការជាច្រើន ដែលខ្លួនត្រូវរៀបចំចាត់ចែងត្រៀមសម្រាប់ថ្ងៃប្រកួតលើឆាក Miss Universe International ឆាប់ៗខាងមុខនេះ បើទោះជាពេលវេលាសល់មិនច្រើន ហើយសម្រាកមិនសូវបានក៏ដោយ។ បវរកញ្ញារូបនេះថា “១០០០រឿង ត្រូវរៀបចំចាប់ចែង ពេលក៏មិនច្រើន គេងមិនលក់ទេ តែគ្រប់យ៉ាងត្រូវតែរួចរាល់”។
ជាមួយគ្នានេះ ហ្វីយ៉ាតា ក៏បានបង្ហើបពីចំនួនឈុតដែលខ្លួនបានត្រៀមសម្រាប់ការប្រកួត ដែលដំបូងឡើយគ្រោងតែ ៦០ឈុតទេ ប៉ុន្តែបច្ចុប្បន្ន confirm បាន ៦៣ឈុតឯណោះ ខណៈបើទោះបីជានៅមានកិច្ចការផ្សេងៗទៀត ត្រូវបង្ហើយ ហ្វីយ៉ាតា ថា អ្វីដែលត្រូវការពីអ្នកគាំទ្រ គឺកម្លាំងចិត្ត។

គួរជម្រាបថា ការប្រកួតកម្មវិធី Miss Universe International 2025 គ្រោងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈអ្នកគាំទ្រ ពិសេសក្រុមគ្រួសារ របស់បវរកញ្ញានឹងតំណាងកម្ពុជារូបនេះ បានសម្តែងក្តីបារម្ភចំពោះសុវត្ថិភាពរបស់នាងផងដែរ។
យ៉ាងណា តាមរយៈបទសម្ភាសក្នុងកម្មវិធីដ៏មានប្រជាប្រិយ «3Fun» ហ្វីយ៉ាតា ក៏បានលើកឡើងទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្រកួតលើអន្តរជាតិផងដែរ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងទៅចូលរួមប្រកួត។ ឯមូលហេតុ ហ្វីយ៉ាតា ថា “ចាប់តាំងពីចូលមកប្រកួត យើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យហ្នឹង គឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត”។
ម្យ៉ាងទៀត បវរកញ្ញារូបនេះ ក៏ទទួលបានដំណឹងពី ND ផ្ទាល់ ដែលបានពិភាក្សាជាមួយខាងកម្មវិធីអន្តរជាតិ ហើយខាងកម្មវិធី MU ក៏ផ្ដាំទៅ ND កម្ពុជាវិញថា គេមិនចង់ឱ្យបាត់បង់បេក្ខភាពពីប្រទេសណាមួយទេ គឺគេចង់ស្វាគមន៍យើង ឱ្យយើងទៅប្រកួតទាំងអស់គ្នា៕



-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


