Connect with us

ព័ត៌មានអន្ដរជាតិ

រឿងចាក់សំឡេងខ្មោច! ទីប្រឹក្សាសិទ្ធិមនុស្ស​ថៃ ​បន្ទោស​ Jom Phalang ថា កំពុង​បង្ករឿងធំ ធ្វើឲ្យស្អុយ​កេរ្តិ៍ឈ្មោះប្រទេស 

បានផុស

នៅ

លេចចេញសញ្ញាបែកបាក់គ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ ព្រោះថា ពេលនេះមានបុគ្គលម្នាក់ទៀតហើយបានចេញមុខរិះគន់ Kan Jom Phalang ដែលដឹកនាំការចាក់សំឡេងខ្មោចនៅលើទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Jom Phalang (ឆ្វេង) និងSunai Phasuk (រូបថត៖ Amarin TV)

នៅថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធមនុស្សថៃ Sunai Phasuk បានបង្ហោះសារលើបណ្តាញសង្គម X បានដាក់ការស្តីបន្ទោសចំៗទៅលើ Jom Phalang ថា បុគ្គលម្នាក់នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយ ដោយសារតែចាក់សំឡេងខ្មោច។ វាក្លាយជារឿងធំហើយ! កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីស្នើសុំការស៊ើបអង្កេតទៅលើការប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំរបស់ថៃ ដើម្បីចាក់សំឡេងខ្មោច និងសំឡេងយន្តហោះ ដែលបង្កការរំខាននិងភ័យខ្លាចដល់សហគមន៍នៅតាមព្រំដែនថៃ-កម្ពុជា។ សកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិល វាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែត។ តើអ្នកណាបានផ្តល់ភ្លើងបៃតងឲ្យ Jom Phalang?

លោកបន្តថា «ចប់បាត់ហើយ! នាយករដ្ឋមន្ត្រី Anutin និងយោធា បែរជាទៅគាំទ្រ Kan Jom Phalang ទៅវិញ។ នេះ​ប្រៀប​ដូច​ជា​ការ​បំផ្លាញកិច្ចខិតខំរបស់​មន្ត្រី​ការទូត ​ដែល​ពឹង​លើ​ការ​គោរព​ច្បាប់​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ថៃ​ស្របច្បាប់ និង​ប្រឆាំង​កម្ពុជា​លើ​បញ្ហា​កន្លង​មក​ទាំងអស់​ទាក់ទង​ជម្លោះ​ព្រំដែន។

ជុំវិញរឿងនេះ សមាជិក​ព្រឹទ្ធសភា​ថៃ​លោកស្រី Angkhana Neelapaijit ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាលទីក្រុងបាងកក ត្រូវ​ពិនិត្យ​លើ​ករណី​ដែល​បុគ្គល​ Kan Chom Phalang ប្រើប្រាស់​សំឡេង​ប្រឆាំង​ពលរដ្ឋ​ខ្មែរ​ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែរ។

លោកស្រី Angkhana និយាយ​ថា៖ «រាជរដ្ឋាភិបាល​ថៃ​គួរ​តែ​បាន​ដឹង​ថា​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ បង្ក​ឲ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​ប្រជាជន​ ទោះ​បី​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ជម្លោះ​ក៏​ដោយ​ ជា​ពិសេស​ក្រុម​ងាយ​រងគ្រោះ​ដែល​អាច​ជា​ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​ចិត្ត ក្រោម​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការ​ប្រព្រឹត្តិ​មក​លើ​ខ្លួន ឬ​ទណ្ឌកម្ម​ឯទៀត​ដែល​ឃោឃៅ អមនុស្ស​ធម៌ ឬ​បន្ថោក​បន្ទាប (CAT) ដែល​ថៃ​ជា​រដ្ឋភាគី»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃប៉ះសម្តីគ្នាឯង យ៉ាងក្តៅគគុក រឿងចាក់សំឡេងខ្មោចលើទឹកដី កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម