ព័ត៌មានអន្ដរជាតិ
ថៃប៉ះសម្តីគ្នាឯង យ៉ាងក្តៅគគុក រឿងចាក់សំឡេងខ្មោចលើទឹកដី កម្ពុជា
ប្រទេសថៃកំពុងផ្ទុះការជជែកគ្នានិងប៉ះសម្តីគ្នាឯងយ៉ាងក្តៅគគុកជុំវិញការចាក់សំឡេងខ្មោចឮៗនៅលើទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គំនិតដ៏ស្មោកគ្រោកនៃការរៀបចំចាក់សំឡេងខ្មោចនិងឆ្កែលូ គឺកើតចេញពីអ្នកលេងបណ្តាញសង្គមថៃឈ្មោះ Kan Chom Phalang ដែលគេចង់បង្កការរំខាននិងបំភ័យដល់បងប្អូនខ្មែរ ទាំងអត់ខ្វល់ថា គេកំពុងយកឈ្មោះប្រទេសថៃ ទៅសម្អុយលើឆាកអន្តរជាតិ។
ជុំវិញរឿងនេះ សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកក ត្រូវពិនិត្យលើករណីដែលបុគ្គលម្នាក់នេះ ប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរ។
លោកស្រី Angkhana និយាយថា៖ «រាជរដ្ឋាភិបាលថៃគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលថៃជារដ្ឋភាគី»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិកម្មរបស់លោកស្រីបានបញ្ឆេះឲ្យមានកំហឹងពីសំណាក់ពលរដ្ឋថៃវង្វេងប្រវត្តិសាស្រ្តមួយចំនួន ដែលកំពុងរស់នៅប្រៀបបាននឹងកង្កែបក្នុងអណ្តូង ជឿតែពាក្យភូតកុហកមិនទទួលស្គាល់ការពិត។
ជាក់ស្តែង បើតាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥ អ្នកលេង Tik Tok ឈ្មោះ Jay Ae បានក្តៅស្លឹកត្រចៀកនឹងលោកស្រី Angkhana ដោយស្តីឲ្យសមាជិកសភារូបនេះថា «អ្នកអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ គ្មានដឹងខ្យល់អីទេ»។ ទន្ទឹមនោះ Jay Ae ក៏បបួកលោកស្រី Angkhana ទៅព្រំដែនជាមួយគ្នា ២ថ្ងៃផងដែរ។
រឿងរ៉ាវទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋថៃមួយចំនួនខ្វះការចេះដឹងនិងគ្មានមនុស្សធម៌ក្នុងខ្លួន ហើយយកការមើលងាយធ្វើបាបអ្នកដទៃជាល្បែងកម្សាន្ត។
តើនេះឬជាប្រទេសស៊ីវីល័យ ដែលសម្បូរទៅដោយមនុស្សប្រព្រឹត្តទង្វើស្មោកគ្រោកដូច្នេះ? តើហេតុអ្វីប្រទេសថៃ ចូលចិត្តលើកតម្កើងមនុស្សដែលប្រព្រឹត្តទង្វើថោកទាប?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចេតិយព្រះពុទ្ធនៅថៃ ដែលមានអាយុកាលជាង១២០ឆ្នាំ បាក់ស្រុតខ្ទេចគ្មានសល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


