Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សំ សុខនឿន ៖ «តម្លៃជីវិតរបស់មនុស្សម្នាក់ៗ មិនស្ថិតលើលុយ និងចំណេះដឹងទេ»

បានផុស

នៅ

ក្នុង​សៀវភៅ «​គ្រឹះ នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ​» បាន​រំលេច​យ៉ាង​ច្បាស់​ពី​ទស្សនៈ និង​មូលដ្ឋានគ្រឹះ នៃ​ជីវិត​មនុស្ស​ម្នាក់ៗ។ អ្នកឧកញ៉ា បាន​សង្កត់​ធ្ងន់​ថា តម្លៃ​ជីវិត​មនុស្ស​ម្នាក់ៗ មិន​ស្ថិត​លើ​ចំណេះដឹង​ខ្ពង់ខ្ពស់ ឬ​ការ​រកលុយ​បាន​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ស្ថិត​នៅ​លើ​គុណធម៌ ក្រមសីលធម៌ ភាព​ស្មោះត្រង់ សេចក្ដី​ស្រលាញ់ និង​យកអាសា​គ្នា​ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“​លុយ និង​ចំណេះដឹង គ្រាន់តែ​ជា​ធាតុ​ផ្សំ​មួយ​ប៉ុណ្ណោះ​ក្នុង​ជីវិត ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​តម្លៃ​នោះ គឺ គុណធម៌ និង​ភាព​ជា​មនុស្ស​ល្អ “។ អ្នកឧកញ៉ា សំ សុខនឿន បន្ថែម។

អ្នកឧកញ៉ា លើក​ឡើង​ទៀត​ថា អ្នកខ្លះ​មាន​លុយ មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ មាន​ចំណេះដឹង​ខ្ពស់ តែ​មិន​បាន​ជួយ​សង្គម មិន​ចេះ​ឱនលំទោន និង​ឲ្យ​តម្លៃ​គ្នា ថែមទាំង​គ្មាន​ក្រមសីលធម៌​ទៅទៀត។

“​ការ​ធ្វើ​អាជីវកម្ម ត្រូវ​តែ​មាន​គុណធម៌ និង​ក្រមសីលធម៌​ជា​មូលដ្ឋាន។ មិន​អាច​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ បាន​ឡើយ​”​។ អ្នកឧកញ៉ា​បន្ថែម។

អ្នកឧកញ៉ា សំ សុខនឿន ថែមទាំង​ផ្ដល់​ដំបូន្មាន​ដ៏​មាន​តម្លៃ​ចំពោះ​យុវជន​ថា ត្រូវ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ត្រូវ​ចេះ​ចាប់​យក​ជំនាញ​ឲ្យ​បាន​ច្បាស់លាស់ បន្ទាប់មក​ត្រូវ​រក​ការងារ​ធ្វើ ឬ​ប្រកប​អាជីវកម្ម ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​សម្រាប់​ខ្លួន​យើង និង​ក្រុម​គ្រួសារ។ តម្លៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ នឹង​កើន​ឡើង​តាម​កម្រិត នៃ​ចំណេះដឹង ជំនាញ គុណធម៌ និង​ការ​លះបង់​របស់​អ្នក។

ចង់បាន​ខ្លឹមសារ និង​អត្ថន័យ​ល្អៗ បន្ថែម ដើម្បី​បំផុស​គំនិត និង​អភិវឌ្ឍន៍​ខ្លួន​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង សូម​ស្វែងរក​ទិញ​សៀវភៅ «​គ្រឹះ នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ​» តាម​បណ្ណាគារ និង​ហ្វេស​ប៊ុក​អ្នកឧកញ៉ា​បណ្ឌិត សំ សុខនឿន ផ្ទាល់ !!​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម