កីឡា
ក្រោយចាញ់ ៦-១ លោក ភា សុភក្ត្រា ទទួលស្គាល់ កម្រិតកីឡាករ ព្រះខ័នរាជស្វាយរៀង លើក្រុមលោក
លោក ភា សុភក្ត្រា គ្រូបង្វឹករបស់ក្រុម កងយោធពលខេមរភូមិន្ទ បានបង្ហាញការទទួលស្គាល់ អំពីកម្រិតសមត្ថភាពរវាងកីឡាករក្រុមលោក និងក្រុម ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីក្រុមរបស់លោកបរាជ័យជាលើកដំបូង នៅក្នុងការប្រកួតសប្តាហ៍ទី ៨ នៃក្របខណ្ឌលីគកំពូល កម្ពុជា Cambodian Premier League កាលពីយប់មិញ។

ទីបំផុតក្រុម កងយោធពលខេមរភូមិន្ទ បានស្គាល់បរាជ័យជាលើកដំបូងហើយ សម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាល ២០២៥/២៦ ក្រោយកាលពីថ្ងៃ អាទិត្យ ទី ១៩ ខែ តុលា ឆ្នាំ ២០២៥ ម្សិលមិញ ពួកគេត្រូវបានក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង យកឈ្នះក្នុងលទ្ធផល ៦ ទល់នឹង ១ នៅស្តាតចាស់។
ក្រោយការបរាជ័យជាលើកដំបូង ក្រោមថ្វីជើងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង លោក ភា សុភក្ត្រា បានលើកឡើងនៅក្នុងកិច្ចសម្ភាស ថា លោកបានរៀបចំក្បួនរួចរាល់ ដោយផ្តោតលើការការពារ ដើម្បីលេងទល់នឹង ព្រះខ័នរាជស្វាយរៀង។ ទោះបីជាយ៉ាងណា ក្រុមលោកនៅតែមិនអាចបិទជាប់ ពីព្រោះសមត្ថភាពរបស់កីឡាករព្រះខ័នរាជស្វាយរៀង មានកម្រិតលើជាង ដោយកីឡាករម្នាក់អាចទាញបានដល់ទៅ ២ នាក់។

លោក ភា សុភក្ត្រា បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំបានរម្លឹកដល់កីឡាករដែរនៅមុនការប្រកួត។ បច្ចេកទេសគ្រាន់តែជារឿងមួយ ដែលយើងដឹងថា ធ្វើរបៀបណាដើម្បីការពារ ទប់ស្កាត់គេ ប៉ុន្តែអ្វីដែលយើងមិនអាចធ្វើបាន គឺគុណភាពកីឡាករគេ។ គេម្នាក់អាចទាញបានដល់ ២ នាក់។ អ៉ីចឹង ពួកគេអាចទម្លាយបច្ចេសទេសរបស់ពួកយើងបានហើយ»។
គ្រូបង្វឹករបស់ កងយោធពលខេមរភូមិន្ទ បានបន្ត ថា៖ «ខ្ញុំអាចនិយាយបាន ថា គុណភាពកីឡាករម្នាក់ៗ ព្រោះដឹងហើយ ថា កម្រិតមិនអាចដូចគ្នាទេ។ បើមិនដូច្នេះទេ គេមិនចាំបាច់បែងចែកចំណាត់ថ្នាក់លេខ ១ លេខ ២ ទេ។ កម្រិតគឺខុសគ្នា…»។

គួរឱ្យដឹងថា ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី ៨ ក្នុងលីគ កម្ពុជា ពេលនេះក្រុម ព្រះខ័នរាជស្វាយរៀង កំពុងបន្តឈរនៅកំពូលតារាងដដែល ដោយឆ្លងកាត់ ៧ ប្រកួត ឈ្នះ ៦ និងចាញ់ ១ មាន ១៨ ពិន្ទុ។ ចំណែកក្រុម កងយោធពលខេមរភូមិន្ទ វិញ កំពុងឈរនៅលេខរៀងទី ៦ ក្រោយឆ្លងកាត់ ៧ ប្រកួត ឈ្នះ ២ ស្មើ ៤ និងចាញ់ ១ មាន ១០ ពិន្ទុ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


