សន្តិសុខសង្គម
រយៈពេល៥ថ្ងៃ នគរបាលរាជធានីឃាត់ខ្លួនក្រុមជនសង្ស័យ២០នាក់ ពាក់ព័ន្ធបទល្មើសចំនួន៦ផ្សេងគ្នា
ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបក្រុមជនសង្ស័យសរុប២០នាក់ ពាក់ព័ន្ធបទល្មើសចំនួន៦ផ្សេងគ្នានៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការច្បាប់។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅក្នុងសន្និសីទ្ធសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យនារសៀលថ្ងៃទី២១តុលានេះថា ក្រុមជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាដែលធ្វើសកម្មភាព ធាក់ និងវាយប្លន់ លួច និងហិង្សា ដែលធ្វើឲ្យជនរងគ្រោះមួយចំនួនរងរបួស ដែលប្រព្រឹត្តនៅភូមិសាស្ដ្រខណ្ឌជ្រោយចង្វារ ១ករណី ខណ្ឌដង្កោ ១ករណី ខណ្ឌមានជ័យ ៣ករណី និងខណ្ឌសែនសុខ ១ករណី។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ចបជីក ដងឆ័ត្រ ត្រសេះ កាំបិតផ្គាក់ កាំបិតបុ័ងតោ ដាវសាំម៉រ៉ៃ កាំបិតចុងស្រួច កាំភ្លើងហ្គាស (ប្រើគ្រាប់កង់) មួកសុវត្ថិភាព ស្លាកលេខចំនួន២ និងម៉ូតូចំនួន១០គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


