ព័ត៌មានអន្ដរជាតិ
UN នឹងចុះកិច្ចព្រមព្រៀងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏សំខាន់ នៅហាណូយ ក្នុងសប្តាហ៍នេះ
អង្គការសហប្រជាជាតិ (UN) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយស្តីពី ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ក្នុងទីក្រុង ហាណូយ នៃប្រទេសវៀតណាម នៅចុងសប្តាហ៍នេះ ជាមួយគោលបំណងទប់ស្កាត់បទល្មើសដែលបង្កការខាតបង់សេដ្ឋកិច្ចសកល ក្នុងទំហំទឹកប្រាក់រាប់កោដិដុល្លារជារៀងរាល់ឆ្នាំ។

តាមការផ្សាយរបស់ Reuters នៅថ្ងៃពុធទី២២ ខែតុលាឆ្នាំ២០២៥ កិច្ចព្រមព្រៀងនេះតម្រូវឲ្យមានការផ្តល់សច្ចាប័នពី៤០ប្រទេសទើបអាចចូលជាធរមានបាន។
ដ្បិតតែវានឹងក្លាយជាអាវុធដ៏ខ្លាំងប្រយុទ្ធជាមួយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏ត្រូវបានក្រុមអ្នករិះគន់ រួមទាំងបណ្តាអង្គការសិទ្ធិមនុស្សនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមានថាដែរថា ភាសាមិនច្បាស់លាស់ដែលដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ អាចឈានទៅដល់ការរំលោភសិទ្ធិមនុស្សនិងជួយសម្រួលដល់សកម្មភាពខុសច្បាប់ ជាជាងការទប់ស្កាត់ទៅវិញ។
មិនត្រឹមប៉ុណ្ណឹង ក៏មានក្តីបារម្ភជុំវិញការរឹតត្បិត សេរីភាពនៃការបញ្ចេញមតិ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការដាក់ទោសទណ្ឌលើ Hacker ដែលធ្វើការតាមផ្លូវល្អផងដែរ។

លើសពីនេះ សូម្បីតែការយកវៀតណាមធ្វើជាម្ចាស់ផ្ទះក៏ត្រូវបានគេរិះគន់ដែរ។ ប្រទេសនេះត្រូវគេរិះគន់ដោយសារ កំណត់ត្រាសិទ្ធិមនុស្សមិនល្អ រួមទាំងការរឹតត្បិតលើសេរីភាពតាមអ៊ីនធឺណិតផងដែរ។
ជាក់ស្តែងមនុស្សយ៉ាងតិច៤០នាក់ត្រូវបានចាប់ខ្លួននៅឆ្នាំនេះ ពីបទចោទប្រកាន់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋ។ មន្ត្រីវៀតណាមយល់ឃើញថា កិច្ចព្រមព្រៀងនេះគឺជាឧបករណ៍មួយដើម្បីបង្កើនការការពារតាមអ៊ីនធឺណិតរបស់ខ្លួន នៅចំពេលការរវាយប្រហារតាមអ៊ីនធឺណិតកំពុងកើនឡើង។
សូមជម្រាបថា អគ្គលេខាធិការ UN លោក Antonio Guterres នឹងចូលរួមពិធីចុះហត្ថលេខានៅថ្ងៃទី២៥ខែតុលា ខណៈសហភាពអឺរ៉ុប និង កាណាដា ក៏ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាដែរ ទោះការចូលរួមរបស់សហរដ្ឋអាមេរិកមិនទាន់ច្បាស់ការណ៍ក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ខំប្រឹងដោះសា ករណីតារាម៉ូដែលបេឡារុស ត្រូវគេសម្លាប់វះយកគ្រឿងក្នុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


