ជីវិតកម្សាន្ដ
៣ថ្ងៃ នៃពិធីបុណ្យអុំទូក អ្នកនៅភ្នំពេញ អាចកម្សាន្តបានក្នុងព្រឹត្តិការណ៍ពិព័រណ៍ធំជាងគេ លើទឹកដីនៃកោះនរា
ដ្បិតឆ្នាំ២០២៥ រាជធានីភ្នំពេញ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប៉ុន្តែមិនកម្សត់ទេសម្រាប់អ្នករស់នៅក្រុងភ្នំពេញ ដោយសារតែ Khmer Streat Night Market បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ធំជាងគេ លើទឹកដីនៃកោះនរា ដោយមានស្តង់ផលិតផលជាច្រើន ព្រមនឹងទស្សនីយភាពសិល្បៈចម្រុះ និងកម្មវិធីកំសាន្តផ្សេងៗផងដែរ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការ Khmer Streat Night Market បញ្ជាក់ថា ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៥ ពីថ្ងៃទី ៤ – ៥ – ៦ ខែវិច្ឆិកា ខាងមុខនេះ នឹងការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ធំជាងគេ លើទឹកដីនៃកោះនរា នៃរាជធានីភ្នំពេញ ដោយមានស្តង់ជាច្រើនសម្រាប់អាជីវករខ្មែរ ដាក់បង្ហាញផ្សព្វផ្សាយផលិតផលរបស់ខ្លួន។


ក្នុងកម្មវិធីរយៈពេល ៣ថ្ងៃនេះដែរ មានការរៀបចំទស្សនីយភាពសិល្បៈបុរាណចម្រុះផងដែរ ដោយថ្ងៃទី១ មានការបង្ហាញល្ខោនស្រមោលស្បែកធំ, ក្បាច់គុនល្បុកតោ និង ការសម្តែងរបាំបុរាណ។ ឯថ្ងៃទី២ មានការបង្ហាញល្ខោនបុរាណខ្មែរ, កម្មវិធីដើរម៉ូត (Fashion Show) និងការសម្តែងរបាំបុរាណ និងថ្ងៃចុងបញ្ចប់នៃព្រឹត្តិការណ៍បុណ្យអុំទូកវិញ គឺមានល្ខោនស្រមោលស្បែកតូច, ការទស្សនាល្ខោនខោល និងការសម្តែងរបាំបុរាណ។
ដោយឡែក ក៏មានការរៀបចំកម្មវិធីកំសាន្តផ្សេងៗផងដែរដូចជា កម្មវិធីវេចនំអន្សមខ្មែរ , ផ្ទះ Balloon កុមារ , ការស្លៀកពាក់បុរាណខ្មែរជាដើម។



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


