Connect with us

កីឡា

ជើង​ខ្លាំង​ OFF ROAD​ ពូស្មី​ យក​រថយន្ត​សំណព្វចិត្ត​ផលិត​តាំង​ពី​ឆ្នាំ​១៩៨៩​ ទៅ​ប្រណាំង​នៅ​ឡាវ​លើក​នេះ​

បានផុស

នៅ

ក្រុម​ឡាន​ទី២​ ដែល​បើក​បរ​ដោយ​ជើង​ខ្លាំង​ OFF ROAD​ ពូស្មី​ នឹងយក​រថយន្ត​សំណព្វ​ចិត្ត​ដែល​ផលិត​តាំង​ពី​ឆ្នាំ​១៩៨៩​ និង​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ទីលាន​ដើម្បី​ទៅ​ប្រកួត​នៅឯ​ប្រទេស​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តត្រូវទៅប្រណាំងរបស់ ពូស្មី

លោក​ ព្រំ​ រស្មី​ ឬ​មហាគ្រួសារ​ OFF ROAD​ តែង​ហៅ​ថា​ ពូ​ស្មី​ បាន​ឲ្យ​ដឹង​ថា​ ឡាន​ដែល​លោក​យក​ទៅ​ចូលរួម​ការ​ប្រកួត​ Gold Sepon OFF Road challenge ឯ​ប្រទេស​ឡាវ​នេះ​គឺ​ Toyota Hilux Hero ដែល​ផលិត​នៅ​ឆ្នាំ​១៩៨៩។​ ឡាននេះ​ដែរ​គឺ​ជា​ឡាន​សំណព្វ​ចិត្ត​របស់​លោក​ និង​ធ្លាប់​ឈ្នះ​ពាន​នៅ​ប្រទេស​ថៃ​ និង​លើក​ចុងក្រោយ​ឈ្នះ​ជើងឯក​ការ​ប្រកួត​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​​ព្រះសីហនុ​។​ ឡាន​មួយ​នេះ​ធ្លាប់​ឆ្លងកាត់​ជា​ច្រើន​ទីលាន​ប្រកួត​ទាំង​នៅ​កម្ពុជា​ និង​ប្រទេស​វៀតណាម​ ថៃ​ ជា​ដើម។​

រថយន្តត្រូវទៅប្រណាំងរបស់ ពូស្មី

នៅ​ពេល​នេះ​ក្រុម​ការងារ​បាន​រៀបចំ​ផ្លាស់ប្ដូរ​គ្រឿង​បន្លាស់​ និង​រៀបចំ​គ្រឿង​សម្រាប់​ជួសជុល​ដែលត្រូវ​ប្រើ​នៅ​ពេល​ប្រកួត​រួចរាល់​ហើយត្រៀម​លើក​ដាក់​លើ​រថយន្ត​តែ​ប៉ុណ្ណោះ។​ ការងារ​ទាំង​ស្រុក​ដូច​ជា​រួចរាល់​ហើយ​មិន​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ទៀត​នោះ​ទេ។​

ជើង​ចាស់​ក្នុង​វិស័យប្រណាំង​រថយន្ត​រូប​នេះ​បន្ថែម​ទៀត​​ថា​ ការ​ចេញ​ទៅ​នៅ​អន្តរជាតិ​នេះ​ជា​ក្ដី​ស្រមៃ​ក្នុង​នាម​លោក​ជា​ខ្មែរ​ និង​ជា​មហាគ្រួសារ​ ​OFF ROAD ចង់លើក​ទង់ជាតិ​ប្រទេស​កម្ពុជា​ឲ្យ​បរទេស​បាន​ស្គាល់​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។​ ដូច្នេះ​ការ​ទៅ​ចូលរួម​នៅ​ប្រទេស​ឡាវ​ជា​លើកទី១​ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ក្រុម​គ្រួសារ​រថយន្ត​ OFF ROAD​ របស់​កម្ពុជា។​

រថយន្តត្រូវទៅប្រណាំងរបស់ ពូស្មី

បញ្ជាក់ដែរ​ថា​ ការ​ប្រកួត​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​ (OFF ROAD) Gold Sepon OFF Road challenge នៅ​ឯ​ប្រទេស​ឡាវ​ ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ។ ​ខាង​កម្ពុជា​មាន ៣​ក្រុមដែល​នឹង​ទៅ​ចូលរួម​គឺ​ក្រុម​​ Cambodia OFF Road Team by Siamprototype ដែល​បើក​បរ​ដោយ​លោក​ ពូ​ស្មី​, ក្រុម​ VKH Racing Team បើកបរដោយ​លោក​ វង្ស គឹមហួត, ក្រុម​ Phnom Tbaeng Resort។​ ក្រុម​ទាំង​ ៣នឹង​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី២​ វិច្ឆិកា​ ២០២៥​ នេះ​ហើយ៕​

ពូស្មី (ខាងស្ដាំ)

វីដេអូសម្ភាស៖

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម