ព័ត៌មានអន្ដរជាតិ
អនុទីន ប្រាប់ថា រដ្ឋាភិបាលថៃ នឹងស្តាប់តាមពលរដ្ឋ រឿងបើកព្រំដែនជាមួយកម្ពុជា
ក្រោយវិលត្រឡប់ពីកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង, នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដោយបញ្ជាក់យ៉ាងច្បាស់ថា រឿងបើកព្រំដែនឡើងវិញជាមួយកម្ពុជា រដ្ឋាភិបាលទីក្រុងបាងកកត្រូវតែស្ដាប់តាមប្រជាពលរដ្ឋថៃ។

តាមសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃអាទិត្យទី២ខែវិច្ឆិកាឆ្នាំ២០២៥, លោកអនុទីន អះអាងថា «ខ្ញុំមិនដែលពិភាក្សារឿងបើកព្រំដែនជាមួយកម្ពុជាវិញឡើយ។ ប្រសិនបើខ្ញុំនៅតែមានតំណែងក្នុងរដ្ឋាភិបាល នោះច្រកព្រំដែននឹងមិនបើកឡើងវិញទេបើគ្មានការយល់ព្រមពីសាធារណជន។ រដ្ឋាភិបាលត្រូវតែស្ដាប់ប្រជាពលរដ្ឋជាមុនសិនហើយធានាថា មិនមានហានិភ័យដល់សន្តិសុខជាតិ»។
ពាក់ព័ន្ធរឿងនេះដែរ លោកអនុទីន ធ្លាប់ច្រានចោលរួចហើយចំពោះរបាយការណ៍ដែលថា ថៃនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនៅខែវិច្ឆិកា។
លោកបានបញ្ជាក់កាលពីថ្ងៃចន្ទទី២៧ខែតុលាថា ត្រូវតែអនុវត្តលក្ខខណ្ឌទាំងបួនដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលថ្មីៗនេះសិន មុនពេលទំនាក់ទំនងធម្មតាអាចចាប់ផ្តើមវិញបាន។

សូមជម្រាបជាថ្មី ព្រំដែនដែលជាចំណុចស្នូលនៃជម្លោះទឹកដីកម្ពុជា-ថៃអស់ជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានបិទកាលពីខែមិថុនាឆ្នាំ២០២៥ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង រួមទាំងការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា។
ការបិទព្រំដែនបានជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មដែលពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានកត់សម្គាល់ថា ការរំខាននេះបានបង្កើនតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់។ រដ្ឋាភិបាលថៃត្រូវបានជំរុញឲ្យផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មដែលរងផលប៉ះពាល់ ខណៈដែលការចរចាកំពុងបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Anutin ដួលផ្កាប់មុខ ពេលចុះពីឧទ្ធម្ភាគចក្រ នៅខេត្ត Phichit
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


